Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រំភើប​ណាស់​! សម្តេចព្រះសង្ឃរាជ បួរ គ្រី និមន្ត​ប្រោស​ព្រំ​មង្គលការ​ដ៏​សោះកក្រោះ​មួយ​នៅ​ជាយក្រុង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​

spot_img

​កាលពី​ថ្ងៃទី​៨ ឧសភា មានរឿង​មួយ​បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ភ្ញាក់ផ្អើល​ពុំ​នឹកស្មាន ខណៈ​ឃើញ​រូប​ចែករំលែក​ប៉ុន្មាន​សន្លឹក ដែល​បង្ហាញ​ពី​ពិធីមង្គលការ​រៀបចំឡើង​នៅក្នុង​ផ្ទះ​ដ៏​តូចចង្អៀត​មួយ ដែល​ជញ្ជាំង និង​ដំបូល​ប្រកស​ង្ក័​សី​ស្ថិតនៅ​ជាយក្រុង​ភ្នំពេញ ដោយមាន​វត្តមាន​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ព្រះមហា​សង្ឃរាជ បួរ គ្រី ទ្រង់​បាន​យាង​ទៅ​ប្រោស​ព្រំ​ដោយផ្ទាល់​ដល់​គូ​ស្វាមីភរិយា​ថ្មី បើ​ទោះ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ ។

​អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​លើសពីនេះ​ទៀត​នោះ គឺ​ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង គេ​បានសម្រេច​ប្រើប្រាស់​តុ​ការ​តម្រៀប​គរ​តៗ​គ្នា​ធ្វើជា​ស្ពាន ដើម្បី​ព្រះអង្គ​ទ្រង់​និមន្ត​ឆ្លងចូលក្នុង​ផ្ទះការ​ដ៏​តូចចង្អៀត ដែល​ជញ្ជាំង និង​ដំបូល​គ្របដណ្តប់​ដោយ​ស័ង្កសី ដែល​មើលទៅ​គួរ​ឲ្យ​ស្រណោះ​យ៉ាងខ្លាំង ។​

​ជាមួយគ្នា​នោះ​ផងដែរ អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sdechpheakdey Ngoun ដែលត្រូវ​ជាមិត្ត​ភក្តិ​របស់​គូស្វាមីភរិយា​នេះ ក៏បាន​បង្ហោះ​សារ​មួយ​បញ្ជាក់ថា​៖ “​ឃើញ​ទិដ្ឋភាព​នេះហើយ​អាណិត​ណាស់​នេះហើយ​ជីវិត ដោយ​ទឹក​ព្រះទ័យ​មេត្តា​ដល់​សិស្សគណ​ពុទ្ធបរិស័ទ​សម្តេច​ព្រះមហា​សង្ឃរាជ បួរ គ្រី ជា​អម្ចាស់ ទ្រង់​យាង​ប្រោស​ព្រំ​មង្គលការ​នៅ​ជាយក្រុង​។ សូម​ជូនពរ​ប្អូន​ទាំងពីរ​ស្រលាញ់គ្នា​ជា​រៀងរហូត​តទៅ​”​។ បន្ទាប់ពី​ឃើញ​ដូចនេះហើយ​បានធ្វើ​ឲ្យ​មាន​គេ​ចូលមក comment ថា “​សម្តេច​ពិតជា​មាន​ព្រះទ័យ​សន្តោស​ដល់​កូនចៅ​ពុទ្ធបរិស័ទ​គ្រប់គ្នា​”​។​

​ចំណែក​ព្រះសង្ឃ​មួយអង្គ​ក៏បាន​ចូល Comment ផងដែរ​ថា​៖ «​រោងការ​នេះ​ពិតជា​មិនធម្មតា​ទេ​ព្រះ​អើយ​។ មើលចុះ​សម្តេចព្រះសង្ឃរាជ​ទ្រង់​យាង​ប្រទាន​ពរជ័យ​ទាំង​ភ្លៀង​កំពុងតែ​ធ្លាក់​ចុះមក​ដោយ​ព្រះទ័យ​សន្តោស​ប្រោស​មេត្តា​ណាស់​។ ទូលព្រះបង្គំ​សូម​ថ្វាយព្រះពរ​សម្តេច​មាន​ព្រះ​សុខភាព​ល្អ​រហូត​ដើម្បី​គង់​ជា​ម្លប់​ដល់​សិស្សគណ​និង​បរិស័ទ​គ្រប់ៗ​គ្នា​ក្រាបទូល​»ចន្ទី

spot_img
×