Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ទេ​ថា ផែនដី​ក៏​ត្រូវ​ការដកដង្ហើម​ដើម្បីរ​ស់​ដូច​យើង​រាល់គ្នា​ដែរ ? (មានវីដេអូ)

spot_img

សភាវៈ​មានជីវិត​ទាំងអស់​មាន​ភពផែនដី ពឹងពាក់​លើ​ការដកដង្ហើម​ទើប​អាច​មាន​ជីវិត​បាន ។ ប៉ុន្តែ​អ្នកដឹង​ទេ​ថា ផែនដី​ក៏​ត្រូវ​ការដកដង្ហើម​ដែរ​? ថ្មីៗ​នេះ​គណនី​សង្គម​មួយ​នៅ​កាណាដា ថត​បាន​នូវ​ខ្សែ​វីដេអូ​ដែល​មើលទៅ គឺ​ផែនដី​កំពុងតែ “​ដកដង្ហើម​” ។

​លោក Nuttall រស់​នៅ​ភាគខាងត្បូង​កាណាដា ម្តងនោះ​គាត់​បាន​ប្រទះ​ឃើញ​សភាព​ដី មាន​លក្ខណៈ​មិន​ប្រក្រតី​នៅក្បែរ​តំបន់​ព្រៃ​ជិត Nova Scotia ពោល​គឺ​វា​មិន​ខុស​អ្វី​នឹង​មនុស្ស​ដែល​កំពុង​ដកដង្ហើម ។​

​ឃើញ​រឿង​បែបនេះ លោក​ក៏​ថត​ជា​ខ្សែ​វីដេអូ រួច​ក៏​ចែករំលែក​យូ​ធូប ។ មតិ​ជាច្រើន​បាន​លើកឡើង​ជា​អាទិ៍ ៖ នៅ​ក្រោម​ដី​នោះ​មាន​ទន្លេ​មួយ ជា​មូលហេតុ​បង្ក​ឲ្យមាន​សភាព​ដូចជារ​លកលើ​ផ្ទៃដី ។​

Nuttall ក៏​ធ្វើការ​ស៊ើប​បញ្ជាក់​ភ្លាម តែ​ពុំ​ប្រទះ​ឃើញ​មាន​ចរន្តទឹក​ហូរ​ក្រោម​ដី​ណាមួយ នៅក្នុង​និង​ជិត​តំបន់​ព្រៃ​នោះ​ទាំងអស់ ។

​បច្ចុប្បន្ន Nuttall កំពុង​រង់ចាំ​ចម្លើយ​ពី​ក្រុម​អ្នក​ភូ​កុម្ព​សាស្ត្រ​បកស្រាយ​ពន្យល់​។​

​ចុះ​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​?

spot_img
×