Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីសង្ស័យមនុស្សពុលទឹកនៅខេត្តមណ្ឌលគិរី កើនដល់ ៣៤នាក់ គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភា(មានវីដេអូ)

spot_img

ខេត្តមណ្ឌលគិរី ៖ សមត្ថ​កិច្ច​នគរ​បាល​ខេត្ត​មណ្ឌលគិរី ​បាន​ឲ្យ​ដឹង​ថា មក​ដល់ម៉ោង​ ៩ព្រឹកថ្ងៃ​ទី១០ ខែឧសភាឆ្នាំ២០១៨នេះ មានជនរងគ្រោះដែលសង្ស័យថា​ ពុលទឹកបានកើតក្នុង ភូមិចំនួន២ ក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ មានចំនួនកើនឡើងដល់ ២៧នាក់ ។

មន្រ្តីជំនាញឲ្យដឹងថា អាការៈ របស់ជនរងគ្រោះដែលសង្ស័យថាបានពុលនោះ មានដូចជាក្អួតចង្អោរ និង ចុកពោះជាដើម។ ករណីនេះ អាជ្ញាធរស្រុកកែវសីមា ខេត្តមណ្ឌលគិរី ព្រមទាំងមន្ទីរសុខាភិបាល បានចុះដល់ទីតាំងដែលអ្នកជម្ងឺ កំពុងសង្គ្រោះបន្ទាន់និងបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលតែមួយកន្លែងវិញ។
ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល បានបែងចែកគ្នាជាបីក្រុម ធ្វើដំណើរទៅភូមិងាយរងគ្រោះក្នុងទឹកដី ឃុំស្រែឈូកហើយដែរ តែលទ្ធផលយ៉ាងណានៅមិនទាន់ទទួលបាន។

ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលបានបញ្ជាក់ថា ក្រោយសាកសួរជនរងគ្រោះ ពួកគាត់ប្រាប់ស្របគ្នាថា មុនកើតហេតុគឺពួកគាត់បរិភោគទឹក។ តែទោះជាយ៉ាងណា គេនៅមិនទាន់អាចសន្និដ្ឋានថា ជាករណី ពុលទឹកនោះទេ។

ព័ត៌មានចុងក្រោយនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ជនរងគ្រោះបានបន្តកើតឡើងនៅភូមិ​ព្រះ​ និង​ ​ភូមិរណែង ក្នុងឃុំស្រែឈូក​ បានកើនឡើងទៀត ហើយសមត្ថកិច្ចនិង គ្រូពេទ្យក៏កំពុង បន្តជួយសង្គ្រោះ ជនរងគ្រោះបន្តទៀតផងដែរសរុបតាំងពីម៉ោង ៩ព្រឹកថ្ងៃទី៩ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី ១០ ខែឧសភា ជនរងគ្រោះសរុបចំនួន ៣៤នាក់ហើយ ដែលកំពុងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ៕ ដោយ៖ សមុទ្រឈើ

 

spot_img
×