Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​! បុរស​អាយុ​៦៣​ឆ្នាំ​ខំប្រឹង​ដែរ​តែ​ប្រដាប់ភេទ​មិន​ឡើង ខកចិត្ត​យ៉ាងខ្លាំង តែ​ខាង​ស្រី​ទាមទារ ១៥ ដុល្លារ ផ្ទុះ​កំហឹង​ឈានដល់​ធ្វើ​រឿង​ដ៏​ឃោរឃៅ​…

spot_img

​បុរស​ម្នាក់​អាយុ ៦៣ ឆ្នាំ រស់នៅក្នុង​ខេត្ត Trat នៃប្រទេស​​​ថៃ បាន​សារភាពថា​បាន​វាយ​ស្ត្រី​ណាត់ជួប​របស់ខ្លួន​រហូត​ស្លាប់ ព្រោះតែ​គាត់​មានការ​ខកចិត្ត​ជាខ្លាំង ដោយ​នាង​បានទាមទារ​ថ្លៃ​សេវា​ផ្លូវភេទ​ចំនួន ៥០០ បាត (១៥ ដុល្លារ​) បើទោះបី​គាត់​ពុំ​អាច​សម្រេច​ត​ម្រកត​ណ្ហា​ក៏ដោយ ។​

​យោងតាម Cocunut បាន​ចុះផ្សាយ​ឲ្យ​ដឹងថា Saktawee Tiwalak ដែល​ប្រកបមុខរបរ​ជា​អ្នក​រើស​អេតចាយ​ដើម្បី​ចិញ្ចឹមជីវិត ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត បន្ទាប់ពី​បានធ្វើ​សកម្មភាព​សម្លាប់​ស្ត្រី​ណាត់ជួប​អាយុ ៥០ ឆ្នាំ ដែល​គ្រាន់តែ​ត្រូវបាន​បញ្ជាក់​ឈ្មោះ Chit ។​

​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​នៅក្នុង​ឧ​ស្យា​ន​មួយកន្លែង ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ ពី​បន្ទាប់​ជួល​របស់គាត់ ។ ដោយ​សាកសព​របស់​នា​ង មាន​ស្នាម​ជាំ​យ៉ាងដំណំ​នៅលើ​ផ្ទៃ ។​

​យោងតាម​អ្នក​ស្គាល់​របស់​ពួកគេ នោះ​ស្ត្រី​រងគ្រោះ​ដែលជា​អ្នកលក់​ន័​ប៉័ង គឺ​ក្លើ​ផឹកស្រា​ជាប្រចាំ​របស់ Saktawee ។​

​ដំបូង​ឡើយ Saktawee បាន​បដិសេធ​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ​ទេ ប៉ុន្តែ បន្ទាប់មក បាន​សារភាពថា គាត់​បាន​អញ្ជើញ​នាង​ទៅកាន់​បន្ទប់​ជួល​របស់គាត់​នៅ​យប់​ថ្ងៃអាទិត្យ ដើម្បី​រួមភេទ ។​

​ប៉ុន្តែ ក្នុងអំឡុងពេល​រួមភេទ បើទោះបី​ខំព្យាយាម​យ៉ាងណា ក៏​ប្រដាប់ភេទ​របស់គាត់​ពុំ​ឡើង​រឹង​នោះទេ ។ Saktawee ដែលមាន​ការខកចិត្ត បាន​ខឹងសម្បារ​យ៉ាងខ្លាំង បន្ទាប់ពី​មាន​ជម្លោះ​មួយ​បាន​ផ្ទុះឡើង ដោយសារតែ Chit បានស្នើ​គាត់​ឲ្យ​បង់លុយ បើទោះបី​ពួកគេ​សូម្បី ពុំបាន​រួមភេទ​នឹង​គ្នា​, នេះ​បើ​យោងតាម Workpoint ។​

​អ្នកស្រុក​នៅក្នុង​តំបន់​បាន​និយាយថា Saktawee ត្រូវបាន​ដឹងថា មាន​អត្ត​ច​រិ​ក​ឆេវ​ឆាយ​ពុំ​ស្គាល់​ខុសត្រូវ​ទេ នៅពេល​គាត់​ស្រវឹង​ម្តងៗ ។​

​នេះ​អាច​ពុំមែន​ជា​លើក​ទី​១​ទេ​ដែល Saktawee បានសម្លាប់​មនុស្ស ។ ប៉ូលីស​និយាយថា គាត់​ត្រូវបាន​ចាប់ខ្លួន​ម្តង​ពីបទ​ប្រើ​អំពើហិង្សា​លើ​មិត្ត​របស់គាត់​រហូត​ស្លាប់ ខណៈ​ពួកគេ​កំពុង​ផឹកស៊ី​ជាមួយគ្នា ប៉ុន្តែ Saktawee ពុំ​ត្រូវបាន​ផ្តន្ទាទោស​ទេ ដោយសារ​ខ្វះ​ភស្តុតាង ។​

​ទោះយ៉ាងណា នៅក្នុង​ករណីនេះ Saktawee នឹងត្រូវ​ប្រឈមមុខ​ជា​ប់​ពន្ធនាគារ​ពី ៣ ទៅ ២០ ឆ្នាំ ៕ ចន្ទី​

spot_img
×