Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួនអ្នកភូមិសង្ស័យករណីពុលទឹកនៅខេត្តមណ្ឌលគិរី កើន​ដល់​​៨០នាក់ហើយ​ គិតត្រឹមម៉ោង​១រសៀលថ្ងៃពុធ ទី១០ ឧសភានេះ

spot_img

ខេត្តមណ្ឌលគិរី ៖ មន្ត្រីរដ្ឋបាល​ខេត្ត​មណ្ឌលគិរី ​បាន​ឲ្យ​ដឹង​ថា មក​ដល់ម៉ោង​ ១រសៀលថ្ងៃពុធ ​ទី១០ ខែឧសភា ឆ្នាំ២០១៨នេះ មានជនរងគ្រោះដែលសង្ស័យថា​ ពុលទឹកបានកើតក្នុង ភូមិចំនួន២ ក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ មានចំនួនកើនឡើងដល់ ៨០នាក់ និងកំពុងត្រូវបានក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះដោយយកចិត្តទុកដាក់។

មន្រ្តីជំនាញឲ្យដឹងថា អាការៈ របស់ជនរងគ្រោះដែលសង្ស័យថាបានពុលនោះ មានដូចជាក្អួតចង្អោរ និង ចុកពោះជាដើម។ ករណីនេះ អាជ្ញាធរស្រុកកែវសីមា ខេត្តមណ្ឌលគិរី ព្រមទាំងមន្ទីរសុខាភិបាល បានចុះដល់ទីតាំងដែលអ្នកជម្ងឺ កំពុងសង្គ្រោះបន្ទាន់និងបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលតែមួយកន្លែងវិញ។
ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល បានបែងចែកគ្នាជាបីក្រុម ធ្វើដំណើរទៅភូមិងាយរងគ្រោះក្នុងទឹកដី ឃុំស្រែឈូកហើយដែរ តែលទ្ធផលយ៉ាងណានៅមិនទាន់ទទួលបាន។ ក្រុមគ្រូពេទ្យឲ្យដឹងថា ក្រោយសាកសួរជនរងគ្រោះ ពួកគាត់ប្រាប់ស្របគ្នាថា មុនកើតហេតុគឺពួកគាត់បរិភោគទឹក។ តែទោះជាយ៉ាងណា គេនៅមិនទាន់អាចសន្និដ្ឋានថា ជាករណី ពុលទឹកនោះទេ។

ព័ត៌មានចុងក្រោយនៅម៉ោង ១រសៀល​​ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ជនរងគ្រោះបានបន្តកើតឡើងនៅភូមិ​ព្រះ​ និង​ ​ភូមិរណែង ក្នុង​ឃុំស្រែឈូក​ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានកើនឡើងដល់ ៨០នាក់ និងកំពុង​ទទួល​បានការព្យាបាល​ពីក្រុមគ្រូ​ពេទ្យ​ជំនាញ​៕ ដោយ៖ សមុទ្រឈើ

 

spot_img
×