Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! សុទ្ធតែ​តារា​ល្បីៗ និង​ថ្នាក់ដឹកនាំ​ប្រទេស ចូលរួម​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​កូនស្រី​ម្ចាស់​ផលិតកម្ម​ថោ​ន​

spot_img

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ កូនស្រី​របស់​អគ្គនាយក Town Group ឯកឧត្ដម វ៉ា សុធា និង​លោកជំទាវ ជួប មាន ឈ្មោះ កញ្ញា វ៉ា នី​តា បាន​ចូល​រោងការ​ជាមួយ​កំលោះ​សង្ហា ធី ឥ​ន្ទ្រ័​ធ​នី ដែល​គេ​ដឹងថា ជា​កូនប្រុស​របស់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​ក្នុងប្រទេស ដែល​នៅក្នុង​ពិធី​មាន​ភាព​អធិកអធម​យ៉ាងខ្លាំង ដោយមាន​ការចូលរួម​ផ្ដល់​កិត្តិយស​ពី​សំណាក់​ញាតិមិត្ត សិល្បៈករ សិល្បៈការិនី​ជាច្រើន​ច្រើន​រូប ។

​សម្រាប់​ពិធី​ជួបជុំ​ពិសារ​ភោជនាហារ ក្នុងឱកាស​អាពាហ៍ពិពាហ៍​របស់​កូនស្រី​ម្ចាស់​ផលិតកម្ម​ថោ​ន​ខាងលើ គេ​ឃើញ​មាន​ក្រៅពី​វត្តមាន​តារា​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​អ្នកដឹកនាំ​ប្រទេស​ធំៗ​ផងដែរ ដែល​កាន់តែ​ញ៉ាំងឱ្យ​កម្ម​ពិធី​ទាំងមូល ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​អធិកធ​ម និង​សោមនស្ស​រីករាយ​បំផុត​នៅក្នុង​បរិវេណ​កោះ​ពេ​ជ្យ ដែលមាន​រហូត​ទៅដល់ ៤​អគារ​តែម្ដង គឺ​អគារ IJKL ។

​ខាងក្រោម​នេះ គឺជា​ទិដ្ឋភាព​ខ្លះ​ក្នុងឱកាស​ពិសារ​ភោជនាហារ នៃ​ពិធី​អាពាហ៍ពិពាហ៍​របស់​កញ្ញា វ៉ា នី​តា CEO វ័យក្មេង​នៅ Town Group និង​ជា​កូនស្រី​របស់​ឯកឧត្ដម វ៉ា សុធា និង​លោកជំទាវ ជួប មាន ៕ សាវុធ​

spot_img
×