Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ឃ្លាំង​លក់​គ្រឿងបន្លាស់ និង​លក់​រថយន្ត​៣​ទីតាំង ហើយ​ឆេះ​រថយន្ត​ទំនើប​៤​គ្រឿង និង​ម៉ូតូ​២​គ្រឿង​

spot_img

​​ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​លើ​ឃ្លាំង​លក់​គ្រឿងបន្លាស់​រថយន្ត និង​ឃ្លាំង​លក់​រថយន្ត សរុប​ចំនួន​៣​កន្លែង នៅ​ផ្លូវ​២១៩ ភូមិ​១៥ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​ប្រមាណ​ជិត​៤​ទៀបភ្លឺ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បណ្តាល​ឲ្យ​សម្ភារៈ​ខូចខា​ត​រួម​មាន​រថយន្ត​ទំនើបៗ​ចំនួន ៤​គ្រឿង Audi, Land Cruiser, Rang Rover, Camry និង​ម៉ូតូ​ចំនួន ២​គ្រឿង គិត​ជា​ទឹកប្រាក់​រាប់សែន​ដុល្លារ​។​

​សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា ទីតាំង​ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​នោះ មាន​ឃ្លាំង​ស្តុប​លក់​គ្រឿងបន្លាស់​រថយន្ត​២​ឃ្លាំង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ផ្ទះល្វែង​ចំនួន​២​ថ្ម​ក្រោម​ឈើ​លើ ផ្ទះ​ឈើ​ចំនួន​២​ខ្នង និង​គ្មាន​មនុស្ស​រងរបួស​គ្រោះថ្នាក់ ដល់​អាយុជីវិត​មនុស្ស​ទេ​។ ដំបូង​ឡើយ​ភ្លើង​ឆេះ​លើ​របង​ឃ្លាំង ហើយ​ម្ចាស់​ឃ្លាំង​ក៏បាន​ទាញ​ទុយោ​ទឹក​ទៅ​បាញ់​តែ​បាញ់​ពុំ​ឈ្នះ ហើយ​ភ្លើង​ក៏​ចាប់ផ្តើម​ឆេះ​ទៅ​ដល់​កេះ​ឡាំង ដាក់​គ្រឿង​រថយន្ត ហើយ​ឆេះ​ឆ្លង​ដល់​រថយន្ត​នៅក្បែរ​នោះ​បណ្តាល​ឲ្យ​ឆេះ​យ៉ាង​ខ្លាំង​តែ​ម្តង​។ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់ លុះ​ក្រោយមក​បន្តិចទៀត​ក៏​មាន​រថយន្ត​មក​ពី​កងពលតូច​លេខ​៧០ បាន​មកជួយ​អន្តរាគមន៍ តែ​ដោយសារ​តែ​ស្ថានភាព​អគ្គិភ័យ​ខ្លាំងពេក ទើប​ធ្វើឲ្យ​ការអន្តរាគមន៍​នោះ​ពិបាក​ក្នុង​ការបាញ់​ពន្លត់ ដោយសារ​តែ​ទីតាំង​ខាងលើ​នេះ​ពិបាក​ចូល​ទៅ​ខាង​ក្នុង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×