Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ចិត្ត​កាច​សាហាវ​ទៅលើ​អ្នកទន់ខ្សោយ ទាល់តែ​ផ្តល់​«​មេរៀន​»​១ជើងកប់ជញ្ជាំងម្តង ទើប​ភ្លឺភ្នែក (​មាន​វីដេអូ​)

spot_img

​​វីដេអូ​ឃ្លី​ប​ដ៏​រន្ធត់​មួយ បាននិងកំពុង​រីក​រា​ល​ដាល​យ៉ាង​លឿន នៅក្នុង​បណ្តាញ​សង្គម​នៃ​ប្រទេស​ចិន ដែល​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​អាមេរិកាំង​ម្នាក់ ត្រូវបាន​បុរស​ជនជាតិ​ចិន​ម្នាក់ ហក់​ព្រលែង​១​ជើង​ដ៏​ធ្ងន់ ចំ​កណ្តាលដើមទ្រូង​កប់​នឹង​ជញ្ជាំង​ថ្ម ខណៈដែល​បុរស​ស្បែក​ខ្មៅ​នេះ​កំពុង​ធ្វើបាប និង​វាយ​អ្នកសុំទាន​នៅលើ​ចិញ្ចើមផ្លូវ​មួយ ក្នុង​ទីក្រុង Guangzhou ខេត្ត Guangdong ភាគខាងត្បូង​នៃ​ប្រទេស​ចិន ។​

​នៅក្នុង​វីដេអូ​ឃ្លី​ប​នេះ ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ដូចជា Twitter របស់​ចិន គឺ Weibo បុរស​បរទេស​នោះ​ត្រូវ​បានឃើញ​បាន​វាយ​ធ្វើបាប ទាត់​ធាក់ ទៅលើ​អ្នកសុំទាន​ម្នាក់​កំពុង​អង្គុយ​នៅលើ​ចិញ្ចើមផ្លូវ​នៃ​ទីក្រុង ។​

​ខណៈពេល​នោះ ដោយសារតែ​មើលឃើញ​ទង្វើ​របស់​បុរស​បរទេស​នេះ កាន់តែខ្លាំងៗ​ទៅលើ​អ្នកសុំទាន បុរស​ម្នាក់​ដែលមាន​ការ​ឈឺឆ្អាល បានសម្រេច​ចិត្ត​ចូល​អន្តរាគមន៍ ដោយ​ស្ទុះ​ហក់ធាក់​ពី​ចម្ងាយ ទៅលើ​កណ្តាលដើមទ្រូងរ​បស់​បុរស​នេះ​យ៉ាង​សាហាវ បណ្តាល​ឲ្យ​ផ្ទប់​នឹង​ជញ្ជាំង​ថ្ម​ឈឺ​ចុក​ឆ្អល់​យ៉ាងដំណំ ។​

​ពុំមាន​ព័ត៌មាន​ណាមួយ បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​ស្បែក​ខ្មៅ​នោះ ធ្វើបាប​ទៅលើ​អ្នកសុំទាន​ទេ ។

​ទោះយ៉ាងណា អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​ត បាន​សម្តែង​ការកោតសរសើរ​ចំពោះ​បុរស​នោះ ដែល​ចេះ​ជួយ​ឈឺឆ្អាល​និង​ហ៊ាន​ចូល​ការពារ​ដល់​អ្នកទន់ខ្សោយ ឲ្យ​ចៀសផុត​គ្រោះថ្នាក់​ពី​ការវាយប្រហារ​របស់​ម​នុស្ស​មានចិត្ត​កាច​សាហាវ​បែបៗ​នេះ ៕ ចន្ទី​

spot_img
×