Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​អនាម័យ​រើស​បាន​មាស​៧​គី​ឡូ នៅ​ក្នុង​ធុងសំរាម​នា​ព្រលាន​យន្តហោះ​ប្រទេស​កូរ៉េខាងត្បូង​

spot_img

បុគ្គលិក​បោសសំអាត​នៅ​ព្រលានយន្តហោះ​កូរ៉េ​ខាងត្បូង​ម្នាក់ រើស​បាន​មាស​ដុំ​ទម្ងន់​៧​គីឡូក្រាម ដែល​មាន​តម្លៃ​ជាង 300.000USD ក្នុង​ធុងសំរាម​មួយ ។​

​កម្មករ​រូប​នេះ អាច​ទទួលបាន​មាស​នោះ​ទាំងអស់ ប្រសិនបើ​ពុំ​មាន​នរណា​មក​បញ្ជាក់​ថា​ជា​ម្ចាស់​ក្នុង​អំឡុងពេល ៦​ខែ ។​

​បើតាម Korea Times ចុះ​ផ្សាយ​ថ្ងៃ ១ ខែ​ឧសភា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រលាន​យន្តហោះ​អន្តជាតិ Incheon កូរ៉េខាងត្បូង ខណៈពេល​ដែល​បុគ្គលិក​បោសសំអាត​ម្នាក់ បានឃើញ​មាស​៧​ដុំ ក្នុង​មួយ​ដុំៗ​មាន​ទម្ងន់​១​គីឡូក្រាម ហើយ​ត្រូវបាន​រុំ​ដោយ​ក្រដាស​កាសែត​ចាស់​រួច​ដាក់​ក្នុង​ធុងសំរាម ។ តម្លៃ​សរុប​នៃ​ចំនួន​មាស​នេះ គឺ​ជិត ៣២៧.០០០USD ។​

កន្លែងដែលកម្មករប្រមូលសំរាមរើសបានមាស។

​តាម​ប៉ូលិស​ឲ្យដឹងថា ចំនួន​មាស​ទាំងនេះ​អាច​ត្រូវ​ម្ចាស់​របស់​វា គ្រវែង​ចូលក្នុង​ធុងសំរាម​ព្រោះតែ​វា​ជា​របស់​បាន​មក​ដោយ​អំពើ​ទុច្ចរិក រួច​ភ័យ​ខ្លាច​សមត្ថកិច្ច​រកឃើញ ។​

​តាមច្បាប់​របស់​កូរ៉េខាងត្បូង ប្រសិន​បើ​ម្ចាស់​នោះ​មិន​មក​ទទួល​យក​វិញ​ទេ អ្នក​បោស​សំរាម​ខាងលើ និង​ក្លាយជា​ម្ចាស់​នៃ​មាស​ទាំងនោះ ។ សូម្បី​តែ​មាស​នោះ​ត្រូវបាន​ម្ចាស់​បង្ហាញ​ខ្លួន​ក៏​អ្នក​រើស​បាន​វា នឹង​ត្រូវបាន​ចែក​ពី ៥%-២០% នៃ​ចំនួន​មាស​ខាងលើ ៕ ចន្ទ្រា​

spot_img
×