Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​៥៦​គ្រួសារ ប្ដឹង​ប្រធាន​សូរិយា​ដី​ក្រុង​ដូន​កែវ រឿង​ចេញ​ប្លង់​ដី​លើដី​សាធារណៈ​, លោក​ជា សុផារ៉ា ប្រាប់​ឲ្យ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តតាកែវ ឆ្លើយបំភ្លឺ​

spot_img

​​តាកែវ ​៖ ករណី​ប្រជាពលរដ្ឋ​ចំនួន ៥៦​គ្រូ​សារ ដែល​រស់​នៅ​អម​សងខាង​ផ្លូវ​ជាតិ​លេខ​២ កែង​ផ្លូវ​លេខ​២៤ និង​ផ្លូវ​លេខ​២៩ ដែល​បាន​ប្ដឹង​លោក​ប្រធាន​សូរិយា​ដី​ក្រុង​ដូន​កែវ ហ៊ួត ប៊ុន​លីម ទៅ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ពាក់ព័ន្ធ​ការចេញ​ប្លង់​កម្មសិទ្ធិ​មិន​ប្រក្រតី លើ​ដី​ផ្លូវ​សាធារណៈ​មួយកន្លែង ទៅឲ្យ​ថៅកែ​សាំង​ម្នាក់ នៅក្នុង​ក្រុង​ដូន​កែវ​នោះ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​លោក នួន សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តតាកែវ ឲ្យ​រាយការណ៍​បំភ្លឺ​មក​ក្រសួង​ជា​បន្ទាន់។

​យោងតាម​លិខិត​របស់​ក្រសួង​រៀបចំ​ដែនដី នគ​រូ​នីយកម្ម និង​សំណង់ ដែល​ចុះហត្ថលេខា​ដោយ​លោក លឹម វ៉ាន់ រដ្ឋលេខាធិការ​តំណាងឲ្យ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជម្រាប​មក​លោក នួន សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយោដី​ថា “​យោងតាម​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​៥៦​គ្រួសារ ខ្ញុំ​សូម​ជម្រាប​លោក​ប្រធាន​មន្ទីរ ជ្រាបថា ប្រជាពលរដ្ឋ​ចំនួន​៥៦​គ្រួសារ ស្នើសុំ​ប្ដឹង​ឈ្មោះ ហ៊ួត ប៊ុន​លីម ប្រធាន​សូរិយា​ដី​ក្រុង​ដូន​កែវ​ដែល បាន​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដីស​ធា​រណៈ ទៅឲ្យ​ឈ្មោះ ណុប ម៉ា​រី​យ៉ាន និង​ឈ្មោះ នួន ផុន នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ កែង​ច្រមុះជ្រូក ផ្លូវ​លេខ​២៤ និង​ផ្លូវ​លេខ​២៩ ស្ថិតក្នុង​ភូមិ​ថ្នល់​បែក សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។

​បើ​យោង​តាម​ពាក្យបណ្ដឹង​ខាងលើ និង​ចំណា​របស់លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៨​កន្លងមក ក្រសួង​សូម​ស្នើ​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរ​យោ​ដី ខេត្តតាកែវ ក្រសួង​សូម​ជូន លោក​ប្រធាន រាយការណ៍​បំភ្លឺ​។​

​ទាក់ទង​ករណីនេះ លោក នួន សុធា បាន​ថ្លែងថា លោក​បាន​បំភ្លឺ​រួច​ហើយ​ទាក់ទង​ទៅ​និង​លិខិត​ក្រសួង ដែល​ផ្ញើ​មក​លោក ពាក់ព័ន្ធ​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​៥៦​គ្រូ​សារ​នេះ​។​

​យោងតាម​ពាក្យបណ្ដឹង​ទៅ​លោក​ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ក្រុម​ប្រជាពលរដ្ឋ​ទាំង​៥៦​គ្រូ​សារ បាន​អះអាង​ថា ដី​ដែល​លោក​ប្រធាន​ភូមិបាល​ក្រុង​ដូន​កែវ ចេញ​ប្លង់​កម្មសិទ្ធិ​នេះ ត្រូវបាន​លោក​ចៅ​សង្កាត់រ​កា​ក្រៅ ធ្វើ​លិខិត​បញ្ជាក់​អះអាងថា ជា​ដី​សាធារណៈ​របស់​រដ្ឋ និង​មាន​ប្រព័ន្ធ​លូ​ទឹកស្អុយ​ហូ​ខ្វាត់ខ្វែង ពី​ផ្ទះ​ប្រជាពលរដ្ឋ​ចូលមក​ក្នុង​លូ​ដី​សាធារណៈ​នេះ​។ ម្យ៉ាងទៀត ដី​សាធារណៈ​នៅ​ចំណុច​នេះ ត្រូវបាន​អភិបាល​ខេត្ត​មុនៗ បាន​បដិសេដ​មិនឲ្យ​មាន​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ថែម​ទៀត​ផង​។​

បើ​ទោះបីជា​អភិបាលខេត្ត​ច្រើន​ជំនាន់ បាន​បដិសេដ​មិន​ចេញ​ប្លង់​កម្មន​សិទ្ធិ​លើ​ដី​សាធារណៈ ដែល​មាន​ប្រព័ន្ធ​លូ​ខ្វាត់ខ្វែង យ៉ាងណា​ក៏​ដោយ​ស្រាប់តែ​នៅ​ខែ​មករា ឆ្នាំ​២០១៨ លោក ហ៊ួត ប៊ុន​លីម ប្រធាន​ភូមិបាល​ក្រុង​ដូន​កែវ បាន​ចេញ​ប្លង់​កម្មសិទ្ធិ​មិន​ប្រក្រតី​មួយ ទៅ​ឲ្យ​ប្ដី​ប្រពន្ធ​ខាងលើ ដោយ​អាថ​កំបាំង និង​បាន​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​ជា​ច្រើន​ជាន់​នៅ​លើ​ដី​នេះ ដែល​នាំឲ្យ​មាន​ការប្រឆាំង​ជំទាស់​តវ៉ា ពី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រូ​សារ​នៅ​តំបន់​នោះ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×