Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាច់ចិត្ត​ទិញ​គល់ឈើ​មួយ​តម្លៃ ១៥០០​ដុល្លារ ស្មាន​ពុំ​ដល់​ថា ៤​ឆ្នាំក្រោយ គេ​ឲ្យដល់​ទៅ​១​លាន​ដុល្លារ តែ​គាត់​ពុំ​ព្រម​លក់​ (មានវីដេអូ)

spot_img

លោក ម៉ា​យ​គៀង នៅ​ខេត្ត​សុក​ត្រាំ​ង ប្រទេស​វៀតណាម គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​គល់ និង​ឫស​ពោធិ ដែល​មាន​អាយុកាល​ប្រមាណ ៧០០ ឆ្នាំ ។ លោក គៀង បាន​ប្រកប​ជាង​ឈើ ៤០​ឆ្នាំ មកហើយ ។ កាលពី ៤​ឆ្នាំមុន លោក សម្រេចចិត្ត​ទិញ​គល់​ពោធិ​ដែល​ងាប់ ក្នុងតម្លៃ​ប្រមាណ ១៥០០​ដុល្លារ ។ លោក​ឲ្យដឹងថា ៖ ពេលនោះ​មាន​បុរស​ម្នាក់ បាន​មក​ពពា​យល​ក់គល់​ឈើ​នេះ តែ​ខ្ញុំ​បដិសេធ​។ ចុង​ក្រោយ​ប្រហែល​ដោយសារ​តែ​ជំនក់​ចិត្ត​នឹង​អាជីព ខ្ញុំ​ក៏​សម្រេចចិត្ត​ទិញយក ។ គល់​ពោធិ​នេះ​ធំ​ណាស់ វិជ្ជមា​ត្រជាប់​ដី​របស់​វា​គឺ ១៤​ម៉ែត្រ ហើយ​សំណុំ​ជាប់​ឫស​នោះ​គឺ​ប្រវែង ២៥​ម៉ែត្រ​ឯណោះ ។​

​ក្រោយពេល​ទិញ​រួច លោក​បាន​ជួល​មនុស្ស​ជាង ២០​នាក់ បាន​ជីក​ចុះ​ដី​យ៉ាងជ្រៅ រួច​ជួល​ឡាន​ស្ទូច​យក​មក​កាន់​រោង​ជាងឈើ​របស់ខ្លួន​។​

​បន្ទាប់​ពី​ទិញ​វា ខ្ញុំ​ក៏​ចាប់ផ្តើម​ឆ្លៀត​ពេល​ធ្វើការ​ចម្លាក់​បន្តិច​ម្តងៗ ។​

​សត្វរ​មាស​នេះ​គឺជា​ជ្រុង​មួយ​ផ្នែក​នៃ​ឫស​របស់​គល់ឈើ ។​

​រីឯ​ក្បាល​នាគ​នេះ​គឺជា​ចុង​ឫស​ម្ខាង​ទៀត ។​

​បដិមាករ​ព្រះពុទ្ធ​

​លោក​គៀង និយាយថា មាន​គេ​ហ៊ាន​ឲ្យ​លោក​ជិត​១​លាន​ដុល្លារ ហើយ តែ​លោក​ពុំ​ដាច់ចិត្ត​លក់ ។​

​ព្រោះតែ​គល់ និង​ឫស​ឈើ​នេះ​មាន​រាងរៅ​ចម្លែក ទើប​លោក​ចង់​សាង​ស្នាដៃ​ទុក​ឲ្យ​មនុស្សម្នា​មក​ទស្សនា ។ ដើម្បី​ការពារ​កណ្តៀរ លោក​បាន​ចំណាយ​ប្រាក់​ជាង ១​ម៉ឺន​ដុល្លារ ដើម្បី​ចាត់វិធានការ​ទប់ទល់​ជាមុន ។​

spot_img
×