Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​សម្រេច​ជ្រើសរើស​យក​ការដឹក​ជញ្ជូន​ទឹក​ស្អាត​លក់​ជូន​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​ទាប មុន​ការ​ត​បណ្តាញ​ទុយោ​ទឹក​ស្អាត​នៅ​ដើមឆ្នាំ​២០១៩

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ជ្រើសរើស​យក​ការដឹកជញ្ជូន​ទឹកស្អាត​លក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ក្នុងតម្លៃ​ទាប មុនពេល​ដែល​ការ​ត​បណ្តាញ​ទុយោ​មេ ទឹកស្អាត​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​មក​ដល់​បំណាច់​ឆ្នាំ​២០១៨​និង​២០១៩​ខាងមុខនេះ​។​

ការសម្រេច​បែប​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ ខណៈ​ដែល​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​លទ្ធភាព ដើម្បី​ត​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​នៅក្នុង​ភូមិ​ទាំង​៨ នៃ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ខណៈ​ដែល​នៅក្នុង​សង្កាត់​នេះ​នៅ​មិនទាន់​មាន​ទឹក​ម៉ាស៊ីន​ប្រើប្រាស់​នូវឡើយ​នោះ​។​

បើ​តាម​គម្រោង​ដែល​បញ្ជាក់​អោយដឹង ដោយ​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ថា តាម​គម្រោង​របស់​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ​នេះ​នឹង ត​បណ្តាញ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៨​និង​ឆ្នាំ​២០១៩​នេះហើយ​។ ដូច្នេះ​ទេ​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹកជា​បណ្តោះអាសន្ន​សិន លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ថា​នឹង​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ ដោយ​ក្នុង​មួយ​ម៉ែត្រគុប​តម្លៃ​៧០០​រៀល​ប៉ុណ្ណោះ​។​

លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ការចុះពិនិត្យ​លទ្ធភាព​ដើម្បី​ផ្តល់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​នេះ យើង​បាន​រក​ទីតាំង ដើម្បី​ដាក់​ទឹក​ជូន​ប្រជាពលរដ្ឋ ពោល​គឺ​ប្រជាពលរដ្ឋ​មក​ដឹក​ទឹក​ដោយ​ខ្លួនឯង​នៅ​ទីតាំង​ផ្គត់ផ្គង់​ទឹក គឺ​យើង​លក់​អោយ​ក្នុង​មួយ​ម៉ែត្រគុប​តម្លៃ​៥០០​រៀល​ប៉ុណ្ណោះ តែបើ​អោយ​រដ្ឋបាល​ខណ្ឌ​ឬ​ក្រុង​ដឹក​អោយ​ដល់​ផ្ទះ​គឺ​ក្នុង​មួយ​ម៉ែត្រគុប​តម្លៃ​៧០០​រៀល ។ ដែល​តម្លៃ​២០០​រៀល​នេះ​គឺ​ទុក​អោយ​ថ្លៃ​ពលកម្ម​ទៅ​លើ​កម្មករ ដោយ​មិន​គិត​ពី​រថយន្ត​និង​ប្រេង​នោះទេ​។​

លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​បន្តថា នៅ​ដើមឆ្នាំ​២០១៨​និង​២០១៩​ខាងមុខនេះ បណ្តាញ​ទឹកស្អាត​និង​ត​មក​ដល់​ភូមិដ្ឋាន ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ហើយ ហើយ​ពេលនោះ តម្លៃ​ទឹក កុងទ័​រទឹក​មាន​តម្លៃ​ដូ​ចអ្ន​ក​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ដែរ ពោល​គឺ​ប្រើ​តិច​អស់​តិច​ប្រើ​ច្រើន​អស់​ច្រើន​។​ជាង​នេះ​ទៀត​ដើម្បី​ជំរុញ​ការងារ​នេះ​អោយបាន​លឿន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ប្រគល់​ដី​មួយ​កន្លែង​ទំហំ​ប្រមាណ​១​ហិកតា​នៅ​ម្តុំ​ស្ពាន​៧​មករា អោយទៅ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដើម្បី​កសាង​ស្ថានីយ​ទឹកស្អាត​មួយកន្លែង​ទៀត​។ ក្រោយ​ការកសាង​ស្ថានីយ​ថ្មី​នេះ​បាន​ហើយ​នោះ ការ​បែង​ចែង​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​នឹង​បាន​លឿន​ទៅតាម​ការចង់បាន​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​ជាក់​ជាមិនខាន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×