Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកល្បង​ខ្សែបណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ ២៣០ គីឡូវ៉ុល ភ្ជាប់​ពី​អនុ​ស្ថានីយ​កំពង់ចាម ទៅ​ក្រចេះ និង​ស្ទឹងត្រែង​

spot_img

ស្ទឹងត្រែង ៖ ការ​ដំណើរការ​ខ្សែបណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ ២៣០ គីឡូវ៉ុល រួម​ជាមួយនឹង​ការបញ្ចេញ ថាមពល​ពី​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ នៅ​ដើមឆ្នាំ ២០១៨ ត្រូវបានធ្វើ​ការសាកល្បង​បញ្ជូន​អគ្គិសនី និង​ផ្គត់ផ្គង់​អគ្គិសនី ជា​បន្តបន្ទាប់ នៅ​ខេត្ត​ចំនួន ៤ នៃ​ភូមិភាគ​ឦសាន គឺ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​។

​អាជ្ញាធរ​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃទី​២​ខែវិច្ឆិកា​នេះ បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​ខ្សែបណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ ២៣០ គីឡូវ៉ុល ភ្ជាប់​ពី​អនុ​ស្ថានីយ​កំពង់ចាម ទៅ​ក្រចេះ និង​ស្ទឹងត្រែង ត្រូវបាន​អគ្គិសនី​កម្ពុជា EDC ដាក់​បញ្ជូន​អគ្គិសនី​សាកល្បង​មើល​ចាប់ពី​ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ ដើម្បី​ត្រៀម​ដំណើរការ​ពេញលេញ បញ្ជូន​អគ្គិសនី ពី​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ មកកាន់​ភ្នំពេញ នៅ​ចុងឆ្នាំ ២០១៧ ខាងមុខនេះ “​។

​សូម​ជំរាបជូន​ថា ការ​ដំណើរការ​ខ្សែបណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ ២៣០ គីឡូវ៉ុល នេះ រួម​ជាមួយនឹង​ការបញ្ចេញ ថាមពល​ពី​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ នៅ​ដើមឆ្នាំ ២០១៨ នឹងធ្វើ​ឲ្យ​មានការ​កែលំអ​ស្ថានភាព​ផ្គត់ផ្គង់​អគ្គិសនី ជា​បន្តបន្ទាប់​នៅ​ខេត្ត​ទាំង​៤ នៃ​ភូមិភាគ​ឦសាន គឺ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ដូចជា​ការរអាក់រអួល​ដាច់​ចរន្តអគ្គិសនី នឹង​ថយចុះ​ជា​អតិបរិមា គុណភាព​អគ្គិសនី​នឹង​បាន​ប្រសើរ​ជាង​មុន​ច្រើន រួច​ថ្លៃ​អគ្គិសនី នឹង​ថយ​ចុះមក​ស្មើនឹង​ថ្លៃ​អគ្គិសនី នៅ​តំបន់​បណ្តាញ​ជាតិ ។ ដោយឡែក ចំពោះ​ខេត្តរតនគិរី និង​ម​ណ្ឌ​គិរី ពិតមែនតែ​ស្ថិរភាព​និង​គុណភាព​អាច​បាន​ប្រសើរ​ជាង​មុន ប៉ុន្តែ​ដោយសារ​យើង​ត្រូវបញ្ជូន​ប្រភព​អគ្គិសនី​ក្នុង​ចម្ងាយ​ឆ្ងាយ តាម​ខ្សែបណ្តាញ​ធុន ៣៥ គីឡូវ៉ុល ការរអាក់រអួល និង​គុណភាព អាច​នៅមានកម្រិត​នៅឡើយ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×