Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចរចា​ថ្លៃ​លើ​គម្រោង​សាងសង់​អាងទឹក រក្សា ស្ថិត​នៅក្នុង​ស្រុក​រវៀង​

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​អាងទឹក រក្សា លោក​រដ្ឋមន្ត្រី​ធនធានទឹក បាន​ផ្តល់​អនុសាសន៍​ឱ្យ​ក្រុម​ការងារ​បច្ចេកទេសដកចេញ​នូវ​គម្រោង​វា​រី​អគ្គិសនី ប៉ុន្តែ​ក្នុង​គម្រោង​ប្លង់ និង​ការសាងសង់ ត្រូវតែ​រក្សាទុក​នូវ​ចន្លោះ​សម្រាប់​ការបំពាក់ Turbine ។

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ការ​ធ្វើ​ដូចនេះ គឺ​មាន​ផលចំណេញ​ច្រើន ពោល​គឺ​នា​ថ្ងៃ​អនាគត នៅពេលដែល​រាជរដ្ឋាភិបាល ចង់​ទាញ​យក​ថាមពល​អគ្គិសនី​ពី​ទំនប់​នេះ យើង​គ្រាន់តែ​បំពាក់​នូវ Turbine ជា​ការ​ស្រេច​។

​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បើក​កិច្ចប្រជុំ​ចរចា​ថ្លៃ​លើ​គម្រោង​សាងសង់​អាងទឹក រក្សា ស្ថិត​នៅក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ត្រី​បច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​តំណាង​ក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រឹក​ថ្ងៃ​ព្រ​សហ្ប​តិ៍ ទី ១០ ខែ​ឧសភា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី បាន​លើកឡើង​នូវ​ការ​ថ្លែង អំណរគុណ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​គាំទ្រ​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​ទឹក ហើយ​នៅពេលនេះ​ទៀតសោត ក៏​បាន​ចាត់​បញ្ជូន​នូវ​តំណាង មក​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ផ្តល់​នូវ​អនុសាសន៍​គន្លឹះ​មួយ​ចំនួន​ដល់​ក្រុមការងារ ក្នុងន័យ​ធ្វើយ៉ាងណា​កាត់បន្ថយ ឱ្យបាន​ជា​អតិបរមា​នូវ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​អាច​កើតមានឡើង​ដោយសារ​ការសាងសង់​អា​ង​ទឹក​នេះ ។ ក្នុងន័យនេះ លោក​រដ្ឋមន្ត្រី បាន​កំណត់​យក​ក្រិត​កម្ពស់​ទំនប់​អាង​ត្រឹមតែ ៤៩ ម៉ែត្រ ។​

​សូម​បញ្ជាក់​ជូន​ថា ទំនប់​អាងទឹក រក្សា មាន​ទីតាំង​ស្ថិត​នៅក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ។ ក្នុងករណី​ដែល​ការសាងសង់​អាងទឹក ដោយ​ទំនប់​អាង​មាន​កម្ពស់ ៤៩ ម៉ែត្រ នោះ​អាងទឹក​រក្សា នឹង​អាច​រក្សា​ទឹក​ទុក​បាន​ប្រមាណ ២៥៧ លាន​ម៉ែត្រគូប សម្រាប់​ធ្វើ​ការស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា ១៣១.៣២៣ ហិកតា និង​ស្រូវប្រាំង ២២.៨៧៣ ហិកតា ។ តួនាទី​សំខាន់​មួយទៀត​របស់​អាងទឹក​នេះ គឺ​ជួយ​កាត់បន្ថយ​ជំនន់​ស្ទឹង​សែន​នៅ​រដូវវស្សា និង​ផ្តល់​ទឹក​សម្រាប់​ការប្រើប្រាស់​នៅ​រដូវប្រាំង​៕  ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×