Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិធី​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​ត្រូវ​ពស់​ចឹក ឲ្យ​ផុត​ពី​ការស្លាប់​បាន​

spot_img

​បើ​តាម​ឃ្លីប ដែល​ផ្សព្វផ្សាយ​ដោយ​មន្ទីរពេទ្យ HOANMY ផ្នែក​ឱសថ​បុរាណ​ឲ្យដឹងថា ៖ ពស់​គឺជា​ពពួក​ល្មូ​ន​ដ៏​ពិសពុល និង​គ្រោះថ្នាក់​បំផុត ។ តាម​បទពិសោធន៍​ពី​បុរាណ​មក ពស់​ពិស​ចឹក​មាន​ស្នាម​អក្សរ V ហើយ​បន្សល់​ទុក​ស្នាម​ធ្លុះ​ពីរ ។​

​តាម​អ្នកស្រាវជ្រាវ​នោះ​ពេល​ត្រូវ​ពស់​ចឹក ប្រសិនបើ​ពុំ​មាន​ការសង្គ្រោះ​បឋម​ទាន់ពេល​ទេនោះ វា​អាច​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ក្នុង​អំឡុង​ពេល​ប្រមាណ ១​ម៉ោង​ប៉ុណ្ណោះ ។ បទពិសោធន៍​នៃ​ការប្រើ​ឱសថ​បុរាណ មាន​ច្រើន ប៉ុន្តែ​ក្នុង​នោះ​របស់​ដែល​មាន​ប្រសិទ្ធភាព​បំផុត​គឺ​ល្ហុង​ខ្ចី ។​

​ផ្លែ​ល្ហុង​គឺជា​អាហារ​ដ៏​មាន​ប្រយោជន៍ និង​ឆ្ងាញ់​ពិសារ ប៉ុន្តែ​ដោយសារ​តែ​វា​មាន Enzyem papain ដល់​ទៅ 95% ធ្វើឲ្យ​វា​មាន​ប្រសិទ្ធភាព​នឹកស្មា​ន​ពុំ​ដល់​ចំពោះ​ការ​បន្សាប​ពិសពស់​។ តាម​នោះ​ល្ហុង​ខ្ចី​គឺជា​ថ្នាំ​ជួយ​បន្សាប​ជាតិ​ពិស​នៅនឹងកន្លែង​រក្សា​បាន​ជីវិត​ជនរងគ្រោះ​។ ពេល​ត្រូវ​ពស់​ចឹក ដំបូង​ត្រូវ​រក​ខ្សែ​ការ៉ូ​ចង​គំលាត​ពី​ស្នាម​ពស់​ចឹក​ប្រហែល ១០​សង់ទីម៉ែត្រ រួច​រឹត​វា​ល្មម ហើយ​ក្នុង​អំឡុងពេល​២០​នាទី​ម្តង​ត្រូវ​ទាញ​មក​ក្រោយ​ប្រមាណ​១០​សង់ទីម៉ែត្រ យកដៃ​ច្របាច់​ឈាម​ចេញ​ហើយ​បន្តក់ ឬ​ប្រើ​សំឡី​ដែល​ផ្តិត​យក​ជ័រ​ល្ហុង​ខ្ចី​មក​បិទ​ពីលើ​ស្នាម​ពស់​ចឹក ។ Enzyem papain ដែល​មាន​នៅក្នុង​ល្ហុង​វា​នឹង​បន្សាប Acit amin ដែល​មាន​នៅក្នុង​ពិស​របស់​ពស់ បន្ទាប់​មក​ហាន់​ផ្លែ​ល្ហុង​ជា​ចំណិតៗ រួច​កិន​ឲ្យ​ម៉ត់ ទាំង​គ្រាប់​ទាំង​សំបក រួច​យក​ទឹក​១​កែវ​លាយ​ចូល​ឲ្យទៅ​ជា​ល្បាយ​ដើម្បីឲ្យ​អ្នករងគ្រោះ​ផឹក​ពី ៣-៤​ដង ក្នុង​១៥​នាទី ចេះ​តែ​បន្ត​ឲ្យ​ផឹក​បែបនេះ រហូត​ដល់​ជនរងគ្រោះ​ចង់​បត់ជើងធំ​ឬ​បត់ជើងតូច ក្នុង​ដំណាក់កាល​នោះ​ឯង​បានន័យថា ជនរងគ្រោះ​បាន​សះស្បើយ​ហើយ ៕ លីសា

spot_img
×