Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! នារី​ផលិត​វីដេអូ Youtube យក​សត្វព្រៃ​ច្រើន​ប្រភេទ​ចម្អិន​ជា​អាហារ ចូលខ្លួន​សារភាព​ទោសកំហុស​ហើយ បន្ទាប់ពី​ក្រសួង​ចាត់វិធានការ (​មាន​វីដេអូ​)

spot_img

​ក្រោយ​រង​ការរិះគន់​យ៉ាងខ្លាំង​ក្លា ពី​សំណាក់​មហាជន​ដែលជា​អ្នក​ស្រលាញ់ និង​អភិរក្ស​សត្វព្រៃ​ដ៏​កម្រៗ ឥឡូវនេះ នារី​ដែល​ដើរតួ​ធ្វើ​ម្ហូប​សត្វព្រៃ​ទាំងនោះ​ក្នុង​វីដេអូ Youtube និង​ប្តី​របស់​នាង​ដែល​អ្នក​ថត បាន​ចូលខ្លួន​សារភាព​ទោសកំហុស​របស់​ពួកគេ​ហើយ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ នេះ​បើ​យោងតាម​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន ។​

​ចំណាត់ការ​របស់​ក្រសួងបរិស្ថាន​ធ្វើឡើង​នៅពេលនេះ គឺ​បន្ទាប់ពី​ឆា​ណែ​ល Youtube មួយ​មាន​ឈ្មោះថា «Natural Life TV» បាន​បង្ហោះ​វីដេអូ​មួយ​ដោយ​បង្ហាញ​ពី​សកម្មភាព​នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ខាងលើ បាន​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ មក​ចម្អិន​ជា​អាហារ ក្នុង​គោលបំណង​ទាក់ទាញ​ការចូល​មើល​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​លុយ​ពី​ការផ្សាយពាណិជ្ជកម្ម​រប​ស់​ក្រុមហ៊ុន Google Adsense ។

​ទោះយ៉ាងណា នៅ​ចំពោះមុខ​មន្ត្រី​បរិស្ថាន ស្ត្រី​វ័យក្មេង​រូបនេះ និង​ស្វាមី​របស់​នាង បាន​សារភាពថា សត្វ​ទាំងនោះ​មិនមែន​ពួកគេ​ជា​អ្នក​សម្លាប់​ឡើយ ពោល​ទិញ​ត​ពី​គេ ហើយ​យកមក​ថត​វីដេអូ និង​រូបភាព​ដើម្បី​បង្ហោះ​តាម Toutube និង Facebook គោលបំណង​ស្វែងរក​ថវិកា​តែប៉ុណ្ណោះ​។ នៅ​រសៀល​ថ្ងៃនេះ ពួកគេ​ទាំង​២​នាក់ បានធ្វើ​កិច្ចសន្យា​នៅ​ចំពោះមុខ​មន្ត្រី​ក្រសួងបរិស្ថាន​ពី​ទោសកំហុស​របស់​ពួកគេ ហើយនឹង​បញ្ឈប់​ទង្វើ​បែបនេះ​ទៅទៀត ៕ ចន្ទី​

spot_img
×