Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​កម្ពុជា រំពឹងថា នឹង​នៅ​បន្ត​កើត​មាន​តាមរយៈ​ការ​ងើប​ឡើងវិញ របស់​វិស័យ​នាំចេញ ទេសចរណ៍ និង​កសិកម្ម ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ស្ទុះ​ទៅមុខ​

spot_img

​​​ភ្នំពេញ​៖ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅតែ​បន្ត​រក្សា​ភាពស្វាហាប់ ហើយ​ត្រូវបាន​ព្យាករ​ទុក​ថា​នឹង​កើន​ល្បឿន​បន្តិច​រហូតដល់​ទៅ ៦,៩​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដោយសារតែ​ការ​ស្ទុះ​ឡើង​វិញ​ក្នុង​វិស័យ​នាំចេញ​វាយ​ន​ភណ្ឌ​និង​សំលៀកបំពាក់ អម​ដោយ​ការ​ងើបឡើង​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម ផងដែរ​។ នេះ​បើ​តាម សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១០ ខែ​ឧសភា​ព ឆ្នាំ​២០១៨​ដែល​ចេញ​ផ្សាយ​ដោយ ធនាគា​ពិភពលោក​។​

​យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា (Cambodia Economic Update) ដែល​ត្រូវបាន​សម្ពោធ​នៅថ្ងៃនេះ ចំណាយ​កាន់តែ​ច្រើន​ឡើង​របស់​រដ្ឋាភិបាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​ពិភពលោក​មាន​អំណោយផល ក្នុងនោះ​រួមមាន​តម្រូវការ​យ៉ាង​ស្វាហាប់​នៅក្នុង​បណ្តា​សេដ្ឋកិច្ច​ប្រទេស​ជឿន​លឿង​ផង សុទ្ធតែ​ជា​កត្តា​ដែល​ត្រូវបាន​គេ​រំពឹងទុក​ថា​ជា​មូលដ្ឋាន​ទ្រទ្រង់​ធ្វើឱ្យ​កម្ពុជា​បន្ត​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​។​

​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ហានិភ័យ​នៅតែ​បន្ត​មាន ហើយ​ក្នុងនោះ​រួម​មាន​ការបាត់បង់​បន្តិច​ម្តងៗ​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​ការនាំចេញ​ដោយសារ​តែ​ការកើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្សរ៍​របស់​កម្មករ ពំនូ​នគ​រនៃភា​ពងាយ​រងគ្រោះ​ដែល​មាន​មកជា​យូរ​មក​ហើយ​នៅក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​និង​សំណង់ ភាព​មិន​ច្បាស់លាស់​ដែល​អាច​កើត​មាន​ជុំវិញ​ការបោះឆ្នោត ភាព​រញ្ជួយ​ម្តងម្កាល​បណ្តាល​មក​ពី​ការ​គាំពារ​និយម និង​ភាព​តានតឹង​ខ្លាំង​ឡើង​នៅក្នុង​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​ការ​ជំនួញ​ធំៗ​ក្នុង​ពិភពលោក​។

​លោកស្រី អ៊ិន​ហ្គូ​ណា ដូ​ប្រាចា នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​សម្រាប់​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​៖ «​ដើម្បី​រក្សា​ឱ្យបាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ ប្រទេស​កម្ពុជា សំខាន់​ណាស់ ត្រូវ​វិនិយោគ​ថែម​ទៀត​ទៅ​លើ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ ហើយ​ស្របពេល​គ្នា​នោះ​ដែរ ត្រូវ​ប្រឹង​រក​ដំណោះស្រាយ​ដល់​ឧបសគ្គ​នានា​ដែល​ធុរកិច្ច​ធុន​តូច​និង​មធ្យម​កំពុង​ជួបប្រទះ​។ ការវិនិយោគ​ទៅលើ​មនុស្ស​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ឈាន​ទៅ​កាន់​អនាគត​មួយ​កាន់តែ​ចម្រុងចម្រើន​»​។​

របាយការណ៍​នេះ​បាន​ធ្វើ​កត់សម្គាល់ថា ប្រទេស​កម្ពុជា​អាច​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​កាន់តែ​មាន​ចម្រុះ​ភាព​ជា​ង​មុន និង​បង្កើត​ការងារ​បាន​កាន់តែ​ច្រើន​ថែម​ទៀត តាមរយៈ​ការកាត់បន្ថយ​ចំណាយ​របស់​ក្រុមហ៊ុន​ទៅលើ​ដំណើរការ​បំពេញ​បែបបទ​បង្កើត​ក្រុមហ៊ុន ទៅលើ​ផ្នែក​ប្រតិបត្តិការ និង​ទៅលើ​ការធ្វើ​ហិរញ្ញប្បទាន​។ របាយការណ៍​នេះ​ក៏បាន​ផ្តល់​ផង​ដែរ​នូវ​អនុសាសន៍​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើការ​តាម​ឃ្លាំមើល​ឱ្យបាន​ដិតដល់​ទៅលើ​ដំណើរ​ស្ទុះ​ឡើង​នៅក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ ដោយ​រៀបចំ​ឱ្យមាន​គោលនយោបាយ​ប្រុង​ប្រយ័ត្ន​ជា​លក្ខណៈ​ម៉ា​ក្រូ ដែល​នឹង​ជួយ​បន្ថយ​វិសាលភាព​របស់​សកម្មភាព​ដែល​កេង​យកចំណេញ​នៅក្នុង​វិស័យ​ទាំងនេះ​។​

​ការមកដល់​របស់​ភ្ញៀវ​ទេសចរ​បាន​កើន​ដល់​ទៅ ១១,៨​ភាគរយ នៅក្នុង​ឆ្នាំ​២០១៧ ប្រៀប​ទៅ​នឹង​កំណើន ៥​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៦ ដោយសារ​លទ្ធផល​នៃ​កិច្ចខិតខំ​របស់​អាជ្ញាធ​រ​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​ឱ្យ​មាន​ការហោះ​ហើរ​កាន់តែ​ច្រើន​មកពី​ក្នុង​តំបន់ រួម​ទាំង​ពី​ប្រទេស​ចិន​ផង ដែល​ជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​។ វិស័យ​កសិកម្ម​ក៏​មាន​ការ​ស្ទុះ​ឡើង​ដែរ ជាមួយនឹង​ការពង្រីក​ផ្ទៃ​ដី​ធ្វើ​ស្រូវ​និង​ចម្ការកៅស៊ូ និង​ការ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​របស់​តម្លៃ​កសិផល​។​

​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា (Cambodia Economic Update) ជា​របាយការណ៍​ដែល​ត្រូវបាន​រៀបចំ​ឡើង​ពីរដង​ក្នុង​មួយ​ឆ្នាំ សម្រាប់​ផ្តល់​ព័ត៌មាន​ថ្មីៗ​បំផុត​អំពី​ការវិវត្ត​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុ​ជា ទាំង​ក្នុង​រយៈពេល​ខ្លី និង​ក្នុង​រយៈពេល​មធ្យម​។​

​បើ​តាម​ការប្រមាណ​ជាបឋម​របស់​មន្ត្រី​កម្ពុជា កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៧ ថ្វី​បើ​នៅ​មាន​ភាពស្វាហាប់​ក្តី វា​បាន​ថម​ថយកម្លាំង​បន្តិច​មក​វិញ មក​នៅត្រឹម ៦,៨​ភាគរយ​។​

​ក្រោយពី​មានការ​កំណើន​កម្រិត​មធ្យម​នៅ​៦​ខែ​ដើមឆ្នាំ​២០១៧ ការនាំ​ចេញ​វាយ​ន​ភណ្ឌ​និង​សំលៀក​បំពាក់​បាន​ស្ទុះ​ឡើង​វិញ​បន្តិច​នៅ​៦​ខែ​ចុង​ឆ្នាំ​២០១៧ ស្របពេល​ដែល​វដ្ត​កំណើន​សេដ្ឋកិច្ច​សកលលោក​ចាប់ផ្តើម​កម្រើក​ងើប​ឡើងវិញ​នៅលើ​មូលដ្ឋាន​ទូលំទូលាយ​មួយ​។​

​កំណើន​ក្នុង​ផ្នែក​សំណង់​ដែល​ជា​ចលករ​សំខាន់​មួយ​នាំឱ្យ​មាន​កំណើន និង​រួមចំណែក​ដល់​ការបង្កើត​ការងារ​រក្សា​បាន​កម្រិត​មធ្យម​ដដែល​។​

​ការមកដល់​របស់​ភ្ញៀវ​ទេសចរ​បាន​កើន​ដល់​ទៅ ១១,៨​ភាគរយ នៅក្នុង​ឆ្នាំ​២០១៧ ប្រៀប​ទៅ​នឹង​កំណើន ៥​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៦ ដោយសារ​លទ្ធផល​នៃ​កិច្ចខិតខំ​របស់​អាជ្ញាធ​រ​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​ឱ្យ​មាន​ការហោះ​ហើរ​កាន់តែ​ច្រើន​មកពី​ក្នុង​តំបន់ រួម​ទាំង​ពី​ប្រទេស​ចិន​ផង ដែល​ជា​ទីផ្សារ​សំខាន់​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​។​

​វិស័យ​កសិកម្ម​ក៏​មាន​ការ​ស្ទុះ​ឡើង​ដែរ ដោយសារ​ការពង្រីក​ផ្ទៃ​ដី​ធ្វើ​ស្រូវ​និង​ចម្ការកៅស៊ូ និង​ការ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​របស់​ថ្លៃ​កសិផល​។​

​កំណើន​សេដ្ឋកិច្ច​ត្រូវបាន​រំពឹងទុក​ថា​នឹង​មាន​ភាពរឹងមាំ​កើន​ដល់​ទៅ ៦,៩​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដែល​ទ្រទ្រង់​
​មួយ​ផ្នែក​ដោយសារ​ចំណាយ​កាន់តែ​ច្រើន​របស់​រដ្ឋាភិបាល និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​ពិភពលោក​មាន​អំណោយផល ក្នុងនោះ​រួមមាន​តម្រូវការ​យ៉ាង​ស្វាហាប់​នៅក្នុង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ប្រទេស​ជឿន​លឿង ផង​។​

​ហានិភ័យ​ដែ​លអាច​កើតមាន​ចំពោះ​ទស្សនទាន​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​៖ ការបាត់បង់​បន្តិច​ម្តងៗ​នូវ​ភាព​ប្រកួតប្រជែង​ដោយសារតែ​ការកើនឡើង​យ៉ាង​រហ័ស​នូវ​បៀវត្សរ៍​ជាក់ស្តែង​របស់​កម្មករ​, ពំនូ​នគ​រនៃភា​ពងាយ​រងគ្រោះ​ដែល​មាន​ជា​យូរ​មក​ហើយ​នៅក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​និង​សំណង់​, ភាព​មិន​ច្បាស់លាស់​ដែល​អាច​កើត​មាន​ជុំវិញ​ការបោះឆ្នោត​, ភាព​រញ្ជួយ​ម្តងម្កាល​បណ្តាល​មក​ពី​ការ​គាំពារ​និយម​, និង​ភាព​តានតឹង​ខ្លាំង​ឡើង​នៅក្នុង​វិវាទ​រវាង​បណ្តា​ប្រជាជាតិ​ធ្វើ​ពាណិជ្ជកម្ម​ធំៗ​ជាង​គេ​លើ​ពិភពលោក​។​

​ប្រទេស​កម្ពុជា​អាច​ពង្រឹង​កំណើន​ថែម​ទៀត​បាន​តាមរយៈ​ការបង្កើត​ការងារ​ឱ្យ​កាន់តែ​ច្រើន ដោយ​ធ្វើ​ការវិនិយោគ​ទៅលើ​មូលធន​មនុស្ស កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការបង្កើត ការធ្វើ​ហិរញ្ញប្បទាន និង​ការ​ប្រតិបត្តិការ​ធុរកិច្ច​។​

​ធ្វើការ​តាម​ឃ្លាំមើល​ឱ្យបាន​ដិតដល់​ទៅលើ​ដំណើរ​ស្ទុះ​ឡើង​នៅក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ និង​ការ រៀបចំ​ឱ្យមាន​គោលនយោបាយ​ប្រុងប្រយ័ត្ន​ក្នុង​ទិដ្ឋភាព​ម៉ា​ក្រូ គឺជា​ការចាំបាច់​ដើម្បី​កាត់បន្ថយ​វិសាលភាព​របស់​សកម្មភាព​រកស៊ី​កេង​យកចំណេញ​នៅក្នុង​វិស័យ​ទាំងនេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×