Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​សកម្មភាព​របស់ ខេមរៈ សិរីមន្ត ទើប​អ្នកគាំទ្រ​អស់​ចម្ងល់​រឿង​មាឌ​របស់លោក​បច្ចុប្បន្ន និង​កាលពី​ជាង​១០​ឆ្នាំមុន​

spot_img

​គេ​សង្កេតឃើញថា តារាចម្រៀង​ដ៏​ល្បីល្បាញ ខេមរៈ សិរីមន្ត តែងតែ​ចូលចិត្ត​បង្ហាញ​សាច់ដុំ​របស់ខ្លួន នៅលើ​ឆាក​តន្ត្រី​នានា ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ហ៊ោ​ច​ញ្ច្រៀ​វ និង​ពេញចិត្ត​យ៉ាងខ្លាំង ។

​មាន​អ្នកគាំទ្រ​មួយចំនួន​បាន​លើក​ឡង​ថា បើ​ប្រៀបធៀប​រាងកាយ​លោក ខេមរៈ សិរីមន្ត នាពេល​បច្ចុប្បន្ន និង កាលពី​ជាង ១០​ឆ្នាំមុន គឺ​ហាក់ដូចជា​ខុសគ្នា​ដូច​មេឃ និង​ដី ខណៈដែល​បច្ចុប្បន្ន​លោក​មាន​មាឌ​មាំ សាច់ដុំ​ធំ ហើយ​កាលពី​ជាង ១០​ឆ្នាំមុន លោក​មាន​មាឌតូច​ល្អិត មានតែ​ស្បេ​ក​ដណ្ដប់​ឆ្អឹង ។

​ទាក់ទង​ជាមួយគ្នានេះ លោក ខេមរៈ សិរីមន្ត បានបង្ហាញ​សកម្មភាព​ហាត់ប្រាណ​របស់លោក​ឱ្យ​អ្នកគាំទ្រ​បានឃើញ​ថា លោក​មិនមែន​ងាយស្រួល​ឡើង​មុន​នឹងមាន​សាច់ដុំ​ធំ​ដូច​រាល់ថ្ងៃនេះ ពោលគឺ​លោ​កំណាយ​ពេល​ហាត់ប្រាណ​យ៉ាង​លំបាក ។

​ជាមួយគ្នានេះ តារាចម្រៀង​គ្រាប់ពេជ្រ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ខាងលើ បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា «​មាន​សុខភាព​មាន​អ្វីៗ​ទាំងអស់ ភាព​ជោគ​ជ​យ័​មិនមែន​បានមក​ដោយ​ងាយៗ​នោះទេ ពាក្យស្លោក «​ចូល​កុំ​ព្យាយាម​ដុត​ផ្ទះ​របស់​អ្នក​ដ៏​ទៃ​ដើម្បី​គ្រាន់តែ​ចង់បាន​រងើគភ្លើង​មក​អាំង​ពងមាន់​ដ៏​តូច​របស់​យើង​អី​» ៕ ​សាវុធ​

spot_img
×