Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំ​ទាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច រួម​និង​ថ្នាក់ដឹកនាំ​ខេត្ត​ស្វាយរៀង បន្ត​អញ្ជើញ​អមដំណើរ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ចុះជួប​សំណេះសំណាល​ជាមួ​យកម្មករ​កម្មកា​រិនី​នៅ​ក្រុង​បាវិត​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំ​ទាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​ខេត្ត​បានរួម​អមដំណើរ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ចំនួន ១៩,៤៨៩ នាក់ មកពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​បី គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង តំបន់​សេដ្ឋកិច្ច​ពិសេស​នាគរាជ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន់​ដុង​សាន់​សែ​ល និង​រោងចក្រ សហគ្រាស ចំនួន​៣២ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​អ៊ិន​ធើ​វៀ អូ​តូ​ម៉ូ​បាល អ៊ិន​ដាស​ស្ទ្រី ខម​ផ្លេ​កស៍ នៅក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា លោក លោក ស្រី​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គមេបញ្ជាការ អគ្គ​មេ​បញ្ជា​រង​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អគ្គស្នងការ​រង​នគរបាលជាតិ លោក លោកស្រី​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំងបី ប្រធាន​មន្ទី​-​អង្គភាព ប្រធាន​ក្រុមប្រឹក្សា និង​អភិបាល​ក្រុង ស្រុក​ទាំង​៨ ព្រមទាំង​ប្រធាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស​នានា​ដែល​មាន​កម្មករ កម្មការិនី​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​នៅថ្ងៃនេះ ។​

​ក្នុងឱកាស​នោះ​ផងដែរ បន្ទាប់ពី​មាន​មតិ​សំណេះសំណាល​ប្រកបដោយ​អត្ថន័យ និង​ខ្លឹមសារ ការចុះ​ជួប​សួរសុខទុក្ខ និង​ផ្តល់​ថវិកា​មួយចំនួន​ដោយផ្ទាល់​ដៃដល់​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន ៧១៤​នាក់ រួចមក សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី អមដំណើរ​ដោយ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី លោក លោកស្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អភិបាលខេត្ត ក៏​បាន​អញ្ជើញ​ទស្សនកិច្ច និង​ពិនិត្យ​មើល​សង្វាក់​ផលិតកម្ម នៃ​រោងចក្រ​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន Daehan Auto Cambodia ជា​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អ៊ិន​ធើ​វៀ អូ​តូ​ម៉ូ​បាល អ៊ិន​ដាស​ស្ទ្រី ខម​ផ្លេ​កស៍ ។ រោងចក្រ​ដំឡើងរថយន្ត​នេះ មាន​កម្មករ​សរុប​ចំនួន​២៤៣ នាក់ ក្នុងនោះ​នារី មាន​ចំនួន ៤៣​នាក់ បច្ចុប្បន្ន​កំពុង​ធ្វើ​សកម្មភាព​ដំឡើង​រថយន្ត​ផ្ទាល់​របស់​ខ្លួន​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដែល​ក្នុងនោះ​មាន​ជា​រថយន្ត​ប្រភេទ​ដឹក​កម្មករ ដឹកទំនិញ រថយន្ត​ជា​លក្ខណៈ​គ្រួសារ និង​ប្រភេទ​រថយន្ត​ផ្សេងៗ​ទៀត ៕ វ៉ៃកូ​

 

spot_img
×