Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ត្រាំ​ចេញ​ទៅ​ទទួល​ស្វាគមន៍​ទណ្ឌិត ៣​រូប ដែល​ទើប​វិល​ត្រឡប់​មកពី​កូរ៉េខាងជើង​វិញ

spot_img

​ពលរដ្ឋ​អាមេរិក ៣​រូប ដែល​ត្រូវ​កូរ៉េខាងជើង​ចាប់​ដាក់គុក ត្រូវបាន​ប្តី​ប្រពន្ធ​ប្រធានាធិបតី​ដូណាល់ ត្រាំ ចេញ​ទៅ​ទទួល​ដោយផ្ទាល់ គ្រា​ដែល​ពួកគេ​វិលត្រឡប់​មក​ដល់​មូលដ្ឋាន​ទ័ពអាកាស​មួយ​ក្បែរ​ក្រុង​វ៉ាស៊ីនតោន កាលពី​ព្រឹក​មិញ ។​

​ថ្វី​ត្បិត​យន្តហោះ​បាន​ចុះ​សំចត​ពេល​កណ្តាល​យប់​ក្តីក៏​ជំទាវ​ទី​១ Melania Trump រួម​ជាមួយ​អនុ​ប្រធានាធិបតី និង មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត បាន​អមដំណើរ​ប្រធានាធិបតី​ត្រាំ ចេញ​ទៅ​ទទួល​ពួកគេ ។ អ្នក​ទាំង​បី​រួមមាន ៖ Kim Dong Chul, Kim Hak Song , Tony Kim ។​

​យន្តហោះ​ដឹកជញ្ជូន​ពលរដ្ឋ​អាមេរិក ៣​នាក់ ចុះចត​កណ្តាលរាត្រី នៅក្បែរ​ក្រុង​វ៉ាស៊ីនតោន ។​

​ប្រធានាធិបតី និង​ជំទាវ​ទី​១ អាមេរិក បាន​ដើរ​ឡើង​យន្តហោះ​សុខាភិបាល​ដើម្បី​ជួប​បុគ្គល​ពិសេស ៣​នាក់ ។ ក្រោយមក​អ្នក​ទាំងអស់​បាន​ឡើង​លើដំបូល​យន្តហោះ ហើយ​ទះដៃ លោក​ត្រាំ​ស្រែក​ខ្លាំងៗ​ថា ៖ នេះ​ជា​រាត្រី​ពិសេស សម្រាប់​មនុស្ស​ដ៏​មហិមា ៣​រូប យ៉ាង​ពិតប្រាកដ ។ ថ្លែង​ពី​ចំណងទាក់ទង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង លោក​ត្រាំ​ឆ្លើយ​ខ្លី​ថា ៖ យើងខ្ញុំ​ទើប​ចាប់ផ្តើម​កន្លែង​ឈរ​ថ្មី​មួយ​។​

​ថ្លែងអំណរគុណ​ចំពោះ​ប្រធាន​កូរ៉េខាងជើង​ដែល​ផ្តល់​សេរីភាព​ដល់​ពលរដ្ឋ​អាមេរិក ៣​នាក់ នោះ​លោក​ត្រាំ​និយាយថា លោក​ជឿថា​គីម ជុង​អ៊ុន ពិត​ជា​ចង់​ទទួលបាន​កិច្ច​ព្រមព្រៀង​អំពី​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ។ លោក​សង្កត់ធ្ងន់ ៖ ខ្ញុំ​ពិតជា​គិតថា គាត់​កំពុង​ចង់​ធ្វើ​រឿង​អ្វី​នោះ ។​

​បន្ទាប់​មក​អតីត​អ្នកទោស ៣​រូប បាន​ឡើង​រថយន្ត​ដឹក​ទៅកាន់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Walter Reed ។ ក្រុមគ្រួសារ​របស់​អ្នក​ទាំង​៣ ពុំ​មាន​វត្តមាន​ក្នុង​ពិធី​ទទួល​ស្វាគមន៍​ទេ ។​

​ពីឆ្វេង​មក​ស្តាំ Kim Hak-song, Kim Dong-chul, Tony Kim ប្រមុខ​ការទូត​អាមេរិក Mike Pompeo ត្រូវបាន​ក្រុង​ព្យុង​យ៉ាង​ដោះលែង​បន្ទាប់ពី​លោក​ជួប​ជាមួយ​លោក​គីម ជុង​អ៊ុន ដើម្បី​ពិភាក្សា​ផែនការ​សម្រាប់​ផែនការ​សន្និសីទ​កំពូល​អាមេរិក​កូរ៉េខាងជើង ៕ សូ​យ​ន​

 

spot_img
×