Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកដំណើរ​ស្នើ​ដល់​អាជ្ញាធរ​ចំការមន ចុះ​មើលផ្លូវ​មួយចំនួន ដែលមាន​រថយន្ត​ចត​អនាធិបតេយ្យ​

spot_img

​ភ្នំពេញៈ កំណាត់​ផ្លូវ​លេខ​៤៣៦ ផ្លូវ​លេខ​៩៩ ផ្លូវ​លេខ​៩៥ ក្នុង​សង្កាត់​បឹងត្របែក និង​មហាវិថី​ម៉ៅ​សេទុង មហាវិថី​ព្រះសីហនុ ព្រមទាំង​បណ្ដា​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន ត្រូវបាន​ក្រុម​អ្នកមាន​រថយន្ត បាន​យក​រថយន្ត​មក​ចត​រំលោភ​ទន្ទ្រាន​យកមក​ធ្វើ​អាជីវកម្ម​របស់ខ្លួន ដោយ​រំភើយ​ដាក់​ចត​ឡាន​ធ្វើ​អាជីវកម្ម​ជួសជុល​ឡាន និង​ជា​ចំណត​បេនឡាន​នៅមុខ​ហាង​ផឹកស៊ី ហាង​គុយទាវ កាហ្វេ យ៉ាង​អាណាធិបតេយ្យ គ្មាន​សណ្ដាប់ធ្នាប់​សោះ ពោលគឺ​ផ្លូវ​សាធារណៈ ក្លាយជា​ចំណត​ឡាន​ទៅវិញ​។​

​ប្រជាជន​ដែល​ធ្វើដំណើរ​ចេញចូល​តាមផ្លូវ​ខាងលើនេះ មាន​ការមិនសប្បាយចិត្ត​ចំពោះ​បញ្ហា​នេះ និង​បាន​និយាយ​រិះគន់​យ៉ាង​ធ្ងន់ៗ ដល់​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌចំការមន​ថា​មិន​យកចិត្តទុកដាក់ លើ​ការរៀបចំ​សណ្តាប់ធ្នាប់​នេះ ដោយ​មើលរំលង​។ អាជ្ញាធរ​ខណ្ឌ​គ្មាន​វិធានការ​សោះ ដោយ​ទុក​បណ្ដែតបណ្ដោយ​ឲ្យ​ឡាន​ចត ព្រោងព្រាត​ដូចនេះ មើល​តែ​កន្លែង​បេន ឬ​ចំណត​ឡាន​អស់​ទៅហើយ​។​

​ប្រជាជន​ទូទៅ ពិសេស​អ្នកដំណើរ និយាយថា ខណ្ឌចំការមន​នា​សព្វថ្ងៃនេះ គឺ​មិន​ត្រឹមតែ​ផ្លូវ​ខាងលើ​ទាំងអស់​នោះទេ គឺ​ស្ទើរ​គ្រប់​ផ្លូវ​ទាំងអស់ ត្រូវគេ​យកមក​ធ្វើ​អាជីវកម្ម ក្នុង​ការឈប់​ចត​តាម​បណ្ដា​មុខ​ហាង​លក់ដូរ​នានា របស់ខ្លួន ដោយ​ចត​ឡាន ឬ​ម៉ូតូ យ៉ាង​អាណាធិបតេយ្យ តែ​ក្រុម​អាជ្ញាធរ​ចំការមន ហាក់ដូចជា​ងាប់​ត្រគាក​ស្ដូក តែម្ដង មិន​ខ្ចី​ចាត់ការ​សោះ ព្រោះ​ជា​ឆ្នាំងបាយ ឬ​ជា​ម៉ូយ​របស់ខ្លួន សើម​មាត់​រាល់​ថ្ងៃខែ​។ ប្រជាជន​បាន​និយាយ​រិះគន់ថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គេ​ឃើញ​កម្លាំង​អាជ្ញាធរ​ចំការមន ដាក់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ យ៉ាង​ព្រោងព្រាត ចុះ​ធ្វើ​សណ្ដាប់ធ្នាប់​ជា​ហូរហែ​រដែរ តាម​ដងផ្លូវ ឬ​ដង​មហាវិថី​សំខាន់ៗ តែ​នៅតាម​ដងផ្លូវ​នានា​ជាច្រើន​ខ្សែ​ទៀត មិន​ខ្ចី​ចុះ​ធ្វើ​សោះ​ពុំ​ដឹង​មូល​ហេតុអ្វី​នោះទេ​? ពាក់ព័ន្ធ​ករណីនេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អភិបាលខណ្ឌ​បាន​នោះទេ​។

​មូលហេតុ​ដែល​ក្រុម​អាជ្ញាធរ​ចំការមន​មិន​ខ្ចី​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់​ស្ទើរ​គ្រប់​ផ្លូវ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះ​ព្រោះ​ជា​ម៉ូយ​ឬ​ជា​ឆ្នាំងបាយ​របស់​ពួកគេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×