Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួបកំពូលអាមេរិកនឹងកូរ៉េខាងជើងប្រព្រឹត្តទៅសិង្ហបុរីនាថ្ងៃទី ១២ ខែមិថុនា

spot_img

នៅថ្ងៃទី ១០ ខែឧសភា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាសថាលោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងគីម នៅសិង្ហបុរីថ្ងៃទី ១២ខាងមុខ។

ក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter ប្រធានាធិបតីត្រាំ សង្កត់ធ្ងន់ថា ៖ “យើងខ្ញុំទាំងពីរនឹងប្រឹងប្រែង​ប្រែក្លាយ​ជំនួប​នេះ​ឲ្យ​ទៅ​ជាខណៈវេលាដ៏ពិសេស សម្រាប់សន្តិភាព​ពិភពលោក” ។

មុននោះមួយថ្ងៃ ស្ថានីយ៍ទុរសទស្សន៍ CNN ក៏បានចុះផ្សាយព័ត៌មាន​ពីការដែលមន្ត្រីអាមេរិក​កំពុងអនុវត្តការងារត្រៀម​បម្រុងសម្រាប់​ជំនួបកំពូលរវាងប្រធានាធិបតីដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រព្រឹត្តទៅនៅសិង្ហបុរី ។

CNN ក៏បានដកស្រង់សម្តីរបស់មន្ត្រីច្បាស់ការណ៍ពីររូប បង្ហើបប្រាប់ថា ប្រធានាធិបតីត្រាំ បានបញ្ជាដល់ជំនួយការរបស់​ខ្លួនឲ្យត្រៀម​បម្រុង​សម្រាប់ជំនួបនៅសិង្ហបុរី ។

មុននោះថ្លែងទៅកាន់អ្នកសារព័ត៌មានបានទាត់ចោលលទ្ធភាពនៃការរៀបចំជំនួបកំពូលនៅភូមិផ្អាកសង្គ្រាម Panmunjom នាតំបន់​គ្មានយោធាចន្លោះព្រំដែនកូរ៉េទាំងពីរ (DMZ) ។ ប៉ុន្តែលោកត្រាំ ពុំបានលើកឡើងពីមូលហេតុអ្វីឡើយ ៕ សូយន

spot_img
×