Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់​ធ្វើ​ការវាយលុក​ផ្ទាល់ លើ​កងទ័ព​អ៊ីស្រាអែល​នៅ​ស៊ី​រី​

spot_img

​ភាព​តានតឹង​រវាង​កងទ័ព​អ៊ីស្រាអែល និង​អ៊ីរ៉ង់ នៅ​ស៊ី​រី កាន់តែ​ពុះកញ្ជ្រោល ខណៈពេល​ម្សិលមិញ​នេះ (10/5) អ៊ីស្រាអែល​បាន​ចោទប្រកាន់ថា អ៊ីរ៉ង់​បាន​បាញ់​កាំជ្រួច​ចំនួន ២០​គ្រាប់ ផ្ទួនៗ​គ្នា ទៅ​លើ​ទីតាំង​របស់​អ៊ីស្រាអែល នៅ​តំបន់​ខ្ពង់រាប Golan ។​

​តាម Washington Post ប្រសិនបើ​ការចោទប្រកាន់​របស់​អ៊ីស្រាអែល​ជា​ការពិត​នោះ​នេះ​ជា​លើកដំបូង​ហើយ ដែល​អ៊ីរ៉ង់​បាន​វាយប្រហារ​ដោយផ្ទាល់ ពុំមែន​ដូច​លើក​មុនៗ តែង​យក​ក្រុម​ឧទ្ទាម Hezbollah ធ្វើជា​ខែល ។​

​កាំជ្រួច​ការពារ​ដែនអាកាស​អ៊ីស្រាអែល វាយ​ស្កាត់​កាំជ្រួច​របស់​អ៊ីរ៉ង់​ដែល​កំពុង​បាញ​សំដៅ​មក​រក ។​

​អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អ៊ីស្រាអែល ឲ្យដឹងថា បណ្តា​កាំជ្រួច​ដែល Quds ជា​អង្គភាព​ពិសេស​មួយ​ចំណុះ​កងកម្លាំង ខ្មាន់​បដិវត្តន៍​អ៊ីរ៉ង់​បាន​បាញ់​បង្ហោះ ។ ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​អ៊ីស្រាអែល​បាញ់​ស្កាត់​បាន​កាំជ្រួច​មួយចំនួន​ដែល​ហោះ​សំដៅ​មក​រក​ទីតាំង​ខ្លួន ហើយ​ភាគី​អ៊ីស្រាអែល​ពុំ​មាន​នរណា​រងរបួស​ទេ​។​

​ជា​ការឆ្លើយតប​អ៊ីស្រាអែល​បាន​បាញ់​កាំជ្រួច​រាប់សិប​គ្រាប់​ទៅកាន់​ទីតាំង​នៅ​ស៊ី​រី និង​បាន​បាញ់​ចំ​គោលដៅ​មួយ​ចំនួន​ជាអាទិ៍  ៖ ស្ថានីយ៍​រ៉ា​ដា​មួយ កាំភ្លើង​ការពារ​ដែនអាកាស​មួយចំនួន រួម​ទាំង​ឃ្លាំង​គ្រាប់​បណ្តោះអាសន្ន​មួយ​ផងដែរ ។​

​សង្គ្រាម​កាំជ្រួច​រវាង​អ៊ីរ៉ង់ និង អ៊ីស្រាអែល ប្រព្រឹត្ត​ទៅ​ពុំ​បាន​មួយថ្ងៃ​ផង នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​ពី​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ ២០១៥ ៕ សូ​យ​ន​

spot_img
×