Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិមាន​ក្រែ​មឡាំង អំពាវនាវ​ឲ្យមាន​ដំណោះស្រាយ​ការទូត​សម្រាប់​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង អ៊ីរ៉ង់​

spot_img

​អ្នកនាំពាក្យ​វិមាន​ក្រែ​មឡាំង Dmitry Peskov នៅ​ថ្ងៃ​ទី ១០ ខែ​ឧសភា អ្នកនាំពាក្យ​វិមាន​ក្រែ​មឡាំង Dmitry Peskov បាន​សម្តែង​ការសង្ឃឹម​ចំពោះ​ដំណោះស្រាយ​ការទូត និង​នយោបាយ​សម្រាប់​ស្ថានការណ៍​តានតឹង​កាន់តែ​កើនឡើង​រវាង​អ៊ីរ៉ង់ និង អ៊ីស្រាអែល តាមរយៈ​ការវាយប្រហារ​វា​ដោយ​ប្រើ​កាំ​ជ្រួច ។​

​នៅ​ថ្ងៃ​ដដែល ប្រមុខ​ការទូត​រុស្ស៊ី Dmitry Peskov ក៏​បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល និង អ៊ីរ៉ង់ ចរចា​គ្នា​ក្រោយ​ការវាយលុក​របស់​អ៊ីស្រាអែល​ទៅលើ​ទីតាំង​យោធា​របស់​អ៊ីរ៉ង់​នៅ​ស៊ី​រី ។​

​មុន​នោះ​អាមេរិក និង Bahrain បាន​ស្រែក​ការពារ​សិទ្ធិ​ស្វ័យការពារ​ខ្លួន​របស់​អ៊ីស្រាអែល​ចំពោះ​អ៊ីរ៉ង់ ។ អាមេរិក​លើក​ឡើង​ច្បាស់​ថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​វាយលុក​នៅ​ស៊ី​រី សំដៅលើ​អ៊ីស្រាអែល គឺជា​បរិបទ​នាំឲ្យ​មាន​កំណើន​នៃ​ភាព​តានតឹង​នៃ​តំបន់​មជ្ឈិមបូព៌ា ។​

​គួររំលឹកថា អ៊ីរ៉ង់ និង​អ៊ីស្រាអែល ជា​ប្រទេស​ពីរ​សត្រូវ​គ្នា​នៅ​មជ្ឈិមបូព៌ា ខណៈពេល​ដែល​ក្រុង Tehran គឺជា​សម្ព័ន្ធមិត្ត​ធំ​មួយ​របស់​ស៊ី​រី ។ អ៊ីរ៉ង់​បាន​ដាក់ពង្រាយ​កងទ័ព​រាប់រយ​នាក់ ទៅកាន់​ប្រទេស​នេះ ធ្វើ​ជា​ទីប្រឹក្សា​ឲ្យ​ស៊ីរី ។​

​ខ្មាន់កាំភ្លើង​រាប់ពាន់នាក់​ត្រូវបាន​អ៊ីរ៉ង់​ហ្វឹកហ្វឺន ហើយ​ភាគច្រើន ជា​កម្លាំង​យក​មក​ពី​ចលនា Hezbollah របស់​លី​បង់ ក៏​កំពុង​ធ្វើ​ការប្រយុទ្ធ​រួម​ជាមួយ​កងទ័ព​ស៊ី​រី ប្រឆាំង​នឹង​បណ្តា​ក្រុម​ឧទ្ទាម ៕ សូ​យ​ន​

spot_img
×