Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឳ​ពុក​យក​កាំបិត​ចិត​ត្នោត​កាប់​កូនស្រី​ខ្លួនឯង​បង្កើត បណ្តាលឱ្យ​របួស​ធ្ងន់ធ្ង​រ ដោយសារ​ខឹង​អតីត​ប្រពន្ធ​

spot_img

ភ្នំពេញ ​៖ ឳ​ពុក​បង្កើតបាន​យ​យក​កាំបិត​ចិត​ត្នោត កាប់​កូនស្រី​ខ្លួនឯង​បង្កើត បណ្តាលឱ្យ​របួស​ធ្ងន់ធ្ង​រ ដោយសារ​តែ​ឪពុក​តិរច្ឆាន​រូបនេះ បាន​ខឹង​នឹង​អតីត​ប្រពន្ធ​មិន​ព្រម​ឲ្យ​យក​កូន​ទៅ​លេង​ជាមួយ​ខ្លួន​និង​សាច់ញាតិ​របស់​ខ្លួន ក្រោយ​លែងលះគ្នា​ជាង​កន្លះ​ឆ្នាំ​នោះ​។ ដែល​ហេតុការណ៍​នេះ​កើ​តឡើង កាលពី​ថ្ងៃ​ទី​១០​ខែ​ឧសភា ឆ្នាំ​២០១៨​វេលា​ម៉ោង​១៥.១៧​នាទី នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​

​នគរបាល​មូលដ្ឋាន ក្រុង​ស្ទឹងសែន បានឲ្យដឹងថា កូនស្រី​រងគ្រោះ​ឈ្មោះ មុន្នី ភ័​ក្រ ភេទ​ស្រី​អាយុ​២​ឆ្នាំ រងរបួស​ត្រូវ​ក្បាល ប៉ែក​ខាងឆ្វេង​មួយ​កាំបិត ដល់​លលា​ដ៏​ក្បាល និង​ពីរ​កន្លែង​ទៀត​ត្រូវ​ចំ​ក ពីរ​កាំបិត​ដល់​ឆ្អឹង​ក ។ ចំណែក​ជន​បង្ក​ឈ្មោះ តាន់ គឹម​សាន ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ​ជនជាតិ​ខ្មែរ នៅ​ភូមិ​ត្បូង​ក្រពើ ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មុខរបរ​កម្មករ នៅ​ខេត្ត​សៀមរាប ។ ប្រពន្ធ​ឈ្មោះ​ផុន វុទ្ធី អាយុ ៣១​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​លក់ដូរ ។​

​នគរបាល បាន​បញ្ជាក់​អំពី​សភាព​នៃ​រឿងនេះ​ថា កន្លងមក​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ប្តី​និង​ប្រពន្ធ​ដែល​ជា​ម្តាយ​ឪពុក​របស់​ក្មេង​រងគ្រោះ​នេះ បាន​ឈ្លោះ​គ្នា ហើយ​បាន​ព្រម ព្រៀង ផ្តិតមេដៃ លែងលះគ្នា នៅ​សង្កាត់​ព្រៃ​តា​ហ៊ូ អស់​រយៈពេល​ប្រហែល​កន្លះ​ឆ្នាំ​មកហើយ ។ បន្ទាប់ពី​បាន​លែងលះគ្នា ហើយ​ឪពុក​ខឹង​នឹង​ប្រពន្ធ​មិន​ព្រមឲ្យ យក​កូន​ទៅ​លេង​ជា មួយ​ខ្លួន​និង​សាច់ញាតិ​របស់​ខ្លួន ក៏​កាប់​កូនស្រី​តែម្តង ដើម្បី​បញ្ចេញ​កំហឹង​ដាក់​ម្តាយ​។​

ក្រោយពី​កាប់​កូន​រួច ជន​បង្ក​បាន​ផឹក​ថ្នាំពុល ប៉ង​ធ្វើ​អត្តឃាត​ខ្លួន តែ​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ នៅ​ពេទ្យ​ឯកជន​515 (​គ្លី​និច​វៀតណាម​)​។ ចំណែក​ក្មេងរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×