Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ប្រើ​រូបភាព​សត្វព្រៃ​មក​ធ្វើ​ម្ហូប បាន​សារភាព​កំហុស​

spot_img

ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​ដែល​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម បាន​ថ្កោលទោស​នូវ​សកម្មភាព​ធ្វើ​ម្ហូប​ជាមួយ​សត្វព្រៃ​មួយចំនួន ហើយ​បាន​បង្ហោះ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ថែមទៀត​នោះ បាន​ចេញមុខ​សារភាព​ទទួលកំហុស​ចំពោះ​សកម្មភាព​របស់​ខ្លួន​ដែល​បះ​ពាល់​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។

អ្នកស្រី​ចាន់ ប៉ូ​លីន និង​ស្វាមី​របស់​គាត់​ដែលជា​អ្នក​សំដែង និង​អ្នក​ថតរូប​វីដេអូ បាន​ចូល​សារភាព​កំហុស​របស់​ខ្លួន​ជា​សាធារណៈ នៅ​ចំពោះមុខ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​បរិស្ថាន និង​ស​មត្តិកិ​ច្ច​ពាក់ព័ន្ឋ រួម​ជាមួយ​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ កាលពី​រសៀល​ថ្ងៃ​១០ ខែ​ឧសភា ឆ្នាំ​២០១៨​។ ជាមួយគ្នានេះ អ្នកស្រី​ចាន់ ប៉ូ​លីន និង​ស្វាមី បាន​ធ្វើ​ការសន្យា​ផ្តិតមេដៃ​បញ្ឈប់​ប្រព្រឹត្ត​សកម្មភាព​សំដែង​អំពើ​ខុសច្បាប់​ដូចនេះ​តទៅទៀត​។

អ្នកស្រី ចាន់ ប៉ូ​លីន បាន​សារភាព​ថា សត្វ​ទាំងនោះ​មិនមែន​ពួកគេ​ជា​អ្នក​សម្លាប់​ឡើយ គឺ​បាន​ទិញ ត​ពី​គេ ហើយ​យក​មក​ថត​វីដេអូ​និង​រូបភាព​បង្ហោះ តាម​ប្រព័ន្ឋ​ផ្សព្វផ្សាយ​សង្គម ក្នុង​គោលបំណង​ស្វែងរក​ថវិកា​តែប៉ុណ្ណោះ​។ ចាប់ពីពេលនេះ អ្នកស្រី​ចាន់ ប៉ូ​លីន និង​ស្វាមី សូមឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ ថែមទៀត​ផង​ដែរ​។

សូមបញ្ជាក់​ថា អ្នកស្រី​ចាន់ ប៉ូ​លីន​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​រង​ការ​ថ្កោលទោស​ខ្លាំងក្លា​ពី​អ្នកលេង​ហ្វេ​សប៊ុក ដោយសារ​តែ​អ្នកស្រី​បាន​ថត​វី​ដេ អូ​នូវ​សកម្មភាព​សម្លាប់​សត្វព្រៃ​មួយចំនួន និង​ការយក​សាច់​សត្វព្រៃ​ទាំងនោះ​ធ្វើ​ម្ហូប​ទទួលទាន​។ ច្បាប់​ក្នុង​ប្រទេស កម្ពុជា មិន​អនុញ្ញាត​អោយ​មាន​ការ ប្រមាញ់​សត្វព្រៃ​កម្រ និង​ធ្វើ​ចរាចរណ៍​លក់ដូ​រ​សត្វព្រៃ​ទាំង​នោះ​ឡើយ​។

មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ប្រាប់ថា ករណី​នេះ​សមតិ្ត​កិច្ច​កំពុង​រៀបចំ​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ចំពោះ​កំហុស​របស់ អ្នក​ទាំង​ពីរ​ខាងលើ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×