Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សុខាភិបាល​៖ ជុំវិញ​ករណី​ជំងឺ​រាតត្បាត នៅ​ស្រុក​កែវ​សីមា មាន​ចំនួន​៨៤​នាក់​

spot_img

​​ភ្នំពេញ​៖ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ស្តីពី ករណី​ជំងឺ​រាតត្បាត នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដែល​មាន​ចំនួន​អ្នកជំងឺ​សរុប​ដែល​បាន​ពិនិត្យ​មាន​ចំនួន​៨៤​នាក់ ដែល​ក្នុង​ចំនួន​នេះ មាន​តែ​ចំនួន​១១​នាក់​ទេ ដែល​មាន​រោគសញ្ញា​ជា​ករណី​ជំងឺ​ផ្តាសាយ​ធំ រីឯ​អ្នកជំងឺ​ចំនួន​៧៣​នាក់ គាត់​មាន​អារម្មណ៍​ភ័យខ្លាច នឹង​ព្រឹត្តិការណ៍​នៅ​ភូមិ​អាល​ច ក្នុង​ខេត្ត​ក្រចេះ ។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​របស់​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា “​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ តាមរយៈ​ការអង្កេត​ស្រាវជ្រាវ ក្រុម​ការងារ​បាន​ឆ្លើយតប​បន្ទាន់ គឺ​មាន​ករណី​អ្នកជំងឺ​មកពី​ភូមិ​ខាងលើ បាន​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ស្នូល នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ ចំនួន​២៦​ករណី ហើយ​រាល់​ករណី​មក​សម្រាក​ពេទ្យ​ជា​ករណី​សង្ស័យថា ជា​ជំងឺ​ផ្តាសាយ​ធំ និង​មាន​សភាព​ស្រាល ដែល​ពួកគាត់​បាន​ចេញ​ទៅ​មូលដ្ឋាន​មួយចំនួន​អស់ហើយ ក្រោយ​បាន​សម្រាក​ព្យាបាល​ចំនួន​៣-៤​ម៉ោង​ប៉ុណ្ណោះ​។ បន្ទាប់មក ក្រុមការងារ​រួមទាំង​គ្រូពេទ្យ​ដែល​មាន​ថ្នាំពេទ្យ​មួយចំនួន​ធំ បាន​បន្តដំណើរ​ចុះទៅ​ពិនិត្យ​ហេតុការណ៍​ផង និង​ផ្តល់​ការព្យាបាល​ផ្ទាល់​នៅ​ភូមិ​ខាងលើ​។ រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​ឧសភា ឆ្នាំ​២០១៨ ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដល់​ទី​កន្លែង​បាន​ចំនួន​៥៨​នាក់ ស្រី​៣០​នាក់​។ ចំនួន​អ្នកជំងឺ​សរុប​ដែល​បាន​ពិនិត្យ​មាន​ចំនួន​៨៤​នាក់ ស្រី​៤៧​នាក់ ដែល​ក្នុង​ចំនួន​នេះ មាន​តែ​ចំនួន​១១​នាក់ ស្រី​៧​នាក់ ទេ ដែល​មាន​រោគសញ្ញា​ជា​ករណី​ជំងឺ​ផ្តាសាយ​ធំ រីឯ​អ្នកជំងឺ​ចំនួន​៧៣​នាក់ គាត់​មាន​អារម្មណ៍​ភ័យខ្លាច នឹង​ព្រឹត្តិការណ៍​នៅ​ភូមិ​អាល​ច ក្នុង​ខេត្ត​ក្រចេះ ទើប​មាន​ស្ថានភាព​បែប​ជា ស្រឺ​ត ផង និង​មាន​បញ្ហា​សុខភាព ផ្សេងៗ​ផង ដូចជា ឈឺក្បាល រាក​តិចតួច ឈឺ​ក្រពះ ឬ​គ្រាន់តែ​វិលមុខ ឬ​ទន់​ដៃ​ជើង អស់កម្លាំង​ជាដើម ហើយ​អ្នកមាន​រោគសញ្ញា​ទាំងនោះ​មិន​មាន​រកឃើញ​ជំងឺ​ធ្ងន់ធ្ងរ​គួរឲ្យកត់សម្គាល់ និង​មិន​មាន​រកឃើញ​រោគសញ្ញា​ពុល​ទឹក​នោះឡើយ​។​

​ដូច្នេះ​ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​របស់​ខ្លួន លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្តន៍​ការពារ​កុំឲ្យ​ឆ្លង​ជំងឺឆ្លង ក៏ដូចជា​ការពា​រការ​ចម្លងរោគ​តាម​ចំណីអាហារ​។​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ប្រាប់ឲ្យដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ចំនួន​៨៤​នាក់ ដែល​ធ្លាក់ខ្លួន​ឈឺ​ជា​បន្ដបន្ទាប់ ដោយសារ​ជំងឺ​រាតត្បាត​នៅ​ស្រុក​កែវ​សីមា​នោះ បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ទៅផ្ទះ​រៀងៗ​ខ្លួន​ជិត​អស់ហើយ ក្រោយ​សុខភាព​វិល​មក​ដូចដើម​វិញ​។​

​បើ​តាម​លោក​អភិបាលខេត្ត ប្រជាពលរដ្ឋ​ដែល​កំពុង​បន្ដ​តាមដាន​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​តែ​ប្រមាណ​​២០​នាក់​ទៀត​តែ​ប៉ុណ្ណោះ ហើយ​មិន​យូរ​នោះទេ ពួកគាត់​នឹង​អាច​ចាកចេញ​ពី​មន្ទីរពេទ្យ​បាន​ហើយ​។ លោក​អភិបាលខេត្ត រួម​ជាមួយ​ក្រុម​ការងា​រ បាន​នាំយក​អំណោយ​មួយចំនួន និង​ចុះសួរសុខទុក្ខ​ផ្ទាល់​ទាំង​នៅក្នុង​ភូមិ​កើតហេតុ ទាំង​នៅក្នុង​មន្ទីរពេទ្យ​ផង​ដែរ។​

​សូម​រំលឹក​ថា ករណី​នេះ​បាន​ផ្ទុះឡើង​នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ ដំបូង​ឡើយ​មានតែ​ឲ្យ​មនុស្ស​ប្រុស​ស្រី​១៤​នាក់ រង​នូវ​អាការៈ​ក្អូតចង្អោរ ប៉ុន្តែ​គិត​ត្រឹម​ម៉ោង​១​ថ្ងៃទី​១០ ខែ​ឧសភា បាន​កើនឡើង​ដល់​ជាង​៨០​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×