Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! បុរស​ម្នាក់​ត្រូវ​ប្រពន្ធ និង​ស្រី​ស្នេហ៍ ផ្ទុះ​កំហឹង​ព្រលែង​កណ្តាប់ដៃ និង​កៅអី​ជ្រុង​ឡើង​ទ្រោម សង្ស័យលេងក្រឡា «​ភូតភរ​» ទាំងសងខាងហ្មង (​មាន​វីដេអូ​)

spot_img

​យោងតាម The Sun ស្ត្រី​២​នាក់​ដែល​ត្រូវបាន​គេ​ជឿថា​ជា​ប្រពន្ធ និង​ស្រី​ស្នេហ៍ បាន​ព្រួត​ដៃ​គ្នា​វាយ​ធ្វើបាប​បុរស​ម្នាក់​ដែល​ត្រូវជា​ប្តី​របស់​ស្ត្រី​ម្នាក់​ក្នុងចំណោម​អ្នក​ទាំងពីរ​ឡើង​ទ្រោម​តែម្តង ស្ថិតនៅ​ទីកន្លែង​សាធារណៈ​មួយ​នៅក្នុង​ប្រទេស​ចិន ។​

​វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​អ្នក​ចោមរោម​ឈរ​មើល បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ ត្រូវបាន​ស្ត្រី​២​នាក់​ចាប់​ហែក​ខោអាវ​ខ្ទេចខ្ទីរ ខណៈ​ស្ត្រី​ម្នាក់​បាន​ប្រើ​កណ្តាប់ដៃ និង​ម្នាក់ទៀត​បាន​ប្រើ​កៅអី​ឈើ ព្រួត​វាយ​ឡើង​ទ្រោម នៅ​ចំពោះមុខ​មហាជន​ដែល​មានការ​ស្លុតរន្ធត់ និង​ហួសចិត្ត​ជាខ្លាំង ។​

​ចាប់តាំងពី​វីដេអូ​នៃ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Weibo របស់​ចិន ដែល​ទទួល​ការចូល​ទស្សនា​ជាង ៥ លាន ក្នុងនោះ​មាន​អ្នក​ខ​មិន​ម្នាក់​បាន​និយាយថា​៖ «​យ៉ាងហោចណាស់ ស្ត្រី​ទាំងពីរ​នេះ​បានដឹងថា​នរណា​ជា​អ្នកបង្ក​បញ្ហា​នេះ​ឡើង​» ។ អ្នក​ដទៃទៀត​បានខ​មិន​ថា «​វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែនទែន នៅពេលដែល​រឿងនេះ​បានកើត​ឡើង​នៅ​ចំពោះ​ភ្នែក​ក្មេងៗ​» ។ ហើយ​អ្នកផ្សេងៗ​ទៀត បាន​សម្តែង​ការ​សើច​ដ៏​ហួសចិត្ត ៕ ចន្ទី

 

spot_img
×