Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និបាទ​AEMS នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ទីក្រុង​នី​ល​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៥-៦​ខែ​វិច្ចិកា​២០១៨ ដោយ​ផ្តោ​សំខាន់​ពាក់ព័ន្ធ​និង​លើ​វិស័យ​កីឡា ខណៈ​ភ្នំពេញ​ជា​សមាជិក​

spot_img

​ភ្នំពេញ ​៖ សន្និបាទ​AEMS នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ទីក្រុង​នី​ល​ប្រទេស​បារាំង នា​ថ្ងៃ​ទី​៥-៦​ខែ​វិច្ចិកា​២០១៨​ខាងមុខ​​នេះ​ដោយ​​ផ្តោត​សំខាន់​ពាក់ព័ន្ធ​និង​លើ​វិស័យ​កីឡា ខណៈ​ដែល​ទីក្រុង​ភ្នំពេញ ជា​សមាជិក​AEMS​នេះ​ផង ហើយ​អភិបាល​រាជធានី​ភ្នំពេញ ក៏​ជា​សមាជិក​អចិន្ត្រៃ AEMS ដែល​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​ផង​ដែរ​នោះ​។​

ការបង្ហាញ​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១០​ខែ​ឧសភា ខណៈ​លោក​អភិបាល​រាជធានី​ភ្នំពេញ ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ លោក Pierre Baillet លេខា​អចិន្ត្រៃ​សមាគមន៍​និយា​យ​ភាសា​បារាំង នៅ​សាលា​រាជធានី​ភ្នំពេញ​។ ក្នុង​ជំនួប​ពិភាក្សា​នោះ ក្នុង​គោលបំណង ផ្សព្វផ្សាយ ពី​ការរៀបចំ​សន្និបាទ AEMS ដែល​ប្រា​រព​ធ្វើ​នៅ ទីក្រុង​នី​ល​ប្រទេស​បារាំង នា​ថ្ងៃ​ទី​៥-៦​ខែ​វិច្ចិកា​ឆ្នាំ​២០១៨​ខាងមុខនេះ ដោយ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​និង​លើ​វិស័យ​កីឡា ។​

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ដើម​ឡើយ​កាល​ឆ្នាំ​១៩៧៩ ដែល​ប្រទេស​បាន​រំដោះ​ចេញ​ផុតពី​របប​ព​លព​ត ប្រជាពលរដ្ឋ​កម្ពុជា គ្មាន​អ្នក​ចាប់អារម្មណ៍​រឿង​កីឡា​ទេ ពួកគេ​ម្នាក់ៗ​គិតតែ ធ្វើយ៉ាងណា​រក​ចំអែត​ក្រពះ​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេសជាតិ​រីកចម្រើន​លើ​គ្រប់​វិស័យ រហូតមក​ដល់​បច្ចុបុ្បន្ន គឺ​រស់​ក្រោម​ដំបូល​នៃ​សន្តិភាព ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​វិស័យ​កីឡា ដើម្បី​សុខភាព ។​

លោក អភិបាល បាន​គូសបញ្ជាក់ថា ដោយឡែក​នៅ​រាជធានី​ភ្នំពេញ ក៏​មាន​ការរៀបចំ ឲ្យមាន​ក្រុម​កីឡា នៅ​តាម​សាលារៀន នៅ​តាម​ក្រុមហ៊ុន​ឯកជន​នានា ក៏ដូចជា​នៅ​តាម​ទីតាំង​ហាត់​កីឡា​នានា ដោយ​រដ្ឋបាល​រាជធានី​បាន​ដាក់​ជា​ឧបករណ៍​ហាត់ប្រាណ​សាធារណៈ​ជា​ច្រើន នៅ​តាម​សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ ។​ជាង​នេះ​ទៅ​ទៀត​ជា​រៀងរាល់​ព្រឹកព្រឹ​លឹម ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ បាន​នាំគ្នា​ចេញ​ទៅ​ហាត់ប្រាណ​នៅ​តាម​ទីសាធារណ​នានា ដើម្បី​សុខភាព ។

ជាមួយគ្នានេះដែរ យើង​ក៏​បាន យកចិត្តទុកដាក់ ទៅលើ​ការហ្វឹកហាត់​កីឡា​ជំនាញ​និង អាជីព ស្របពេល​ដែល​ប្រទេស​កម្ពុជា និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣ ។​

ក្នុងឱកាស​នោះ​ដែរ លោក​អភិបាល​ក៏​បាន​សំណូមពរ ដល់​ស្ថាប័ន AEMS ជួយ​ផ្តល់​ផ្នែក​បច្ចេកទេស​លើ​វិស័យ​កីឡា​ដល់​កម្ពុជា ។ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន AEMS ដែល​បាន​ជ្រើសរើស​រាជធានី​ភ្នំពេញ​ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​ទីក្រុង​ចំនួន​៣ គឺ នៅ​ប្រទេស​រ៉ូ​វ៉ាន់ដា និង ទុយ​ណេ​ស៊ី ដែល​ជា​អតីត​ទីក្រុង​បាន​រងគ្រោះ ដោយ​ការសម្លាប់ រង្គៀល ជាតិ​សាស្ត្រ​ដូចគ្នា ។​

លោក pierre Baillet មានប្រសាសន៍ថា ទីក្រុង​ភ្នំពេញ គឺជា​សមាជិក AEMS ផង ហើយ​លោក​អភិបាល ក៏​ជា​សមាជិក​អចិន្ត្រៃ AEMS ដែល​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​ផងដែរ​។ ពេល​នេះ​កិច្ច​សហ​ប្រតបត្តិការ រវាង AEMS និង រាជធានី​ភ្នំពេញ កាន់តែ​ចែងចាំង​ក្នុង​តំបន់​កីឡា​គឺជា​ការតភ្ជាប់​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ទីក្រុង​និង​ទីក្រុង ហើយ AEMS និង​រៀបចំ កម្មវិធី​ដំណើរ​ទស្សន រវាង​ទីក្រុង​គំរូ​ទាំង​៣ ដោយ​ឈាន​ពី​លក្ខណៈ​បច្ចេកទេស ទៅ​ជា​លក្ខណៈ​នយោបាយ ។ លោក​បាន​បន្តថា យើង​គូ​រួមគ្នា ផ្តល់​នូវ​អ្វីៗ​ដែល​ល្អ សម្រាប់​ទីក្រុង និង AEMS ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×