Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ផ្សងព្រេង​លើ​ភ្នំ ដ៏​គ្រោះថ្នាក់​បំផុត​នៅក្នុង​ពិភពលោក (​មាន​វីដេអូ​)

spot_img

​មនុស្ស​មួយ​ក្រុម​បាន​បបួល​គ្នា​ធ្វើ​ដំណើរ​ផ្សងព្រេង នៅលើ​ភ្នំ​ដែល​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក​នោះ​គឺ​ភ្នំ Kalavantin Durg​។ ភ្នំ​ដ៏​គ្រោះថ្នាក់​បំផុត​នេះ​ស្ថិត​ក្នុង​ប្រទេស​ឥណ្ឌា និង​មាន​កំពស់​ជាង​៧០០​ម៉ែត្រ​។​

​ការធ្វើដំណើរ​ថ្មើរជើង​ពី​កំពូលភ្នំ​ចុះ​ម​ក្រោម តាម​កាំជណ្តើរ​អាច​នឹង​ត្រូវ​ចំ​ណាយ​ពេល ៦​ម៉ោង​។​ ​ការធ្វើ​ដំណើរ​នេះ​ពិត​ជា​គួរ​ឲ្យ​ស្រៀវ​មែនទែន ព្រោះ​វា​មិន​មាន​ខ្សែ​សុវត្ថិភាព ហើយ​កាំជណ្តើរ​ចោត​ខ្លាំង​​ដែល​ទាមទារ​ឲ្យ​អ្នក​ផ្សងព្រេង​ទាំងអស់ ត្រូវ​ធ្វើ​ដំណើរ​មួយៗ និង​ប្រុងប្រយ័ត្ន​បំផុត​។​

​វីដេអូ​ដែល​បង្ហោះ​នៅលើ​ហ្វេ​ក​បុក​ផេក Amazing Beautiful Nature មាន​ការ​ចូល​ទស្សនារ​ហូត​​ដល់ ១២​លាន​ដង ក្នុង​រយៈពេល​ត្រឹមតែ​មួយ​អាទិត្យ​ប៉ុណ្ណោះ និង​មាន​ការ​ចែកចាយ​រាប់​ម៊ឺន​ដង​។​

​អ្នកទស្សនា​មានកា​រ​បញ្ជេញមតិ​ខុសៗ​គ្នា​ជា​ច្រើន ដោយ​អ្នកខ្លះ ថា​ក្រុមមនុស្ស​ទាំងនោះ​ជា​មនុស្ស​​ភ្លឺ​ដោយ​យក​ជីវិត​មក​ប្រថុយ​លេង ចំនែក​អ្នកខ្លះ​ទៀត​ថា វា​មិនមែន​ជា​ការបង្ហាញ​ពី​ភាពក្លាហាន​​អី​នោះ​ទេ តែ​វា​ជា​ការយក​ជីវិត​មក​លេងសើច​ទៅវិញ​នោះទេ​។​

​អ្នក​បញ្ជេញមតិ​ផ្សេង​ទៀត​និយាយ​ថា បើសិនជា​មាន​នរណារ​អិលធ្លាក់ វា​នឹង​ធ្វើឲ្យបុក​ដល់​អ្នក​ផ្សេង​។​

​ចង់ដឹង​ការធ្វើដំណើរ​នេះ​គួរ​ឲ្យ​ស្រៀវ​យ៉ាងណា សូម​មើល​វីដេអូ​ទាំងអស់គ្នា​៕​ សុភ័ក្ត្រ

spot_img
×