Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​លួច​មាន់​ត្រូវ​អ្នកភូមិ​ចាប់ចង ហើយ​ឲ្យ​ខាំ “​វត្ថុតាង​” មុនពេល​ប៉ូលិស​មកដល់​ (វីដេអូ)

spot_img

​បន្ទាប់ពី​ចាប់បាន​ភស្តុតាង​ចោរ​លួច​មាន់​នា​ភូមិ​មួយ នៅ​ទីក្រុង​ជី​លីន ខេត្ត​គ័ង​ស៊ី ប្រទេស​ចិន បាន​ត្រូវ​អ្នកភូមិ​ចាប់ចង​ផ្អោប​នឹង​ដើមឈើ​មួយ​បង្ខំ​ឲ្យ​លើកដៃ​ឡើងលើ ហើយ​យក​មាត់​ខាំ​ជើង​មាន់ ដែល​ជា​វត្ថុតាង បន្ទាប់​ពី​ការដាក់ទណ្ឌកម្ម​បែបនេះ ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទូរស័ព្ទ​ទៅ​ប្រាប់​ប៉ូលិស ។​

​ពេល​មកដល់​កន្លែងកើតហេតុ ទើប​ប៉ូលិស​ស្រឡាំងកាំង​នឹង​ទិដ្ឋភាព​ស្ទើ​យំ​ស្ទើ​សើច​របស់​ចោរ​រូបនោះ រួច​ស្រាយចំណង​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស ៕ ចន្ទ្រា​

spot_img
×