Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ​អ៊ីរ៉ង់ ជុំវិញ​សកម្មភាព​ដ៏​អាក្រក់​របស់​អ៊ីរ៉ង់

spot_img

​សហរដ្ឋ​អា​មេ​រិច​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មនុស្ស​ចំនួន ៦​នាក់ និង​ក្រុមហ៊ុន​ចំនួន ៣​ដែល​អា​មេ​រិច​អះអាងថា មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​យោធា​ការពារ​បដិវត្តន៍​អ៊ីស្លាម​អ៊ឺរ៉ង (IRGC)​។ នេះ​បើ​តាម​​ការចុះផ្សាយ​របស់​សារព៌តមាន BBC នៅ​ថ្ងៃ​សុក្រ​នេះ​។​

​រដ្ឋមន្ត្រី​រតនាគា​រអា​មេ​រិច លោក Steven Mnuchin បានបញ្ជាក់​ថា ការដាក់ទណ្ឌកម្ម​គឺ​សំដៅ​ដល់​​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ផ្តល់​លុយ​រាប់លាន​ដុល្លា ទៅ​ដល់​ក្រុម​ទាំងនោះ​ដើម្បី​គាំទ្រ​សកម្មភាព​​ដ៏​គ្រោះថ្នាក់​របស់​ពួកគេ​។​

​ចំណែក​ធនាគារកណ្តាល​របស់​អ៊ឺរ៉ងក៏​រង​ការចោទ​ប្រកាន់ថា បាន​ជួយ​ដល់​ក្រុម IRGC ឲ្យទទួល​បាន​​សាច់ប្រាក់​ជា​ដុល្លា​រ។​

​ទោះយ៉ាងណា ក្រសួង​រតនា​ការ​អា​មេ​រិច មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ជន និង​ក្រុមហ៊ុន ដែល​រង​ទណ្ឌកម្ម​​របស់​អា​មេ​រិច​នោះទេ ដោយ​ពួកគេ​គ្រាន់តែ​បញ្ជាក់ថា អ្នក​ទាំងនោះ​ជា​ជនជាតិ​អ៊ឺរ៉ង​ទាំងអស់​។​

​សំរាប់​ការដាក់ទណ្ឌកម្ម រាល់​ប្រជាជន និង​ក្រុមហ៊ុន​អា​មេ​រិច​ទាំងអស់​នឹង​ត្រូវ​ហាមប្រាម​មិនឲ្យ​ធ្វើ​​ជំនួញ​ជាមួយ​ជន​ទាំងនោះ​ឡើយ​។​

​សូមបញ្ជាក់​ថា ក្រុម IRGC ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៧៩ ដើម្បី​ការពារ​ដល់​បណ្តាញ​អ៊ីស្លាម​​របស់​អ៊ីរ៉ង់​។ ក្រុម​នេះ​គឺ​ជា​កងកំលាំង​យោធា​ន​យោ​បា និង​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅក្នុង​ប្រទេស​អ៊ឺរ៉ង​៕​ សុភ័ក្ត្រ

spot_img
×