Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួន​អ្នក​លក់​សត្វព្រៃ​ខុសច្បាប់ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦​នៅ​ស្រុក​បាធាយ ក្រោយ​ផ្ទុះ​រឿង យក​សាច់​សត្វព្រៃ​ទៅធ្វើ​ម្ហូប​រក​លុយ​តាម Youtube

spot_img

​​កំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​សហការ​គ្នា ចុះទៅ​ឃាត់ខ្លួន​អ្នកលក់​សត្វព្រៃ​ខុស​ច្បាប់ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦ នៅ​ស្រុក​បាធាយ ដែល​ការឃាត់ខ្លួន​នេះ​ត្រូវបាន​គេ​ដឹងថា គឺ​ក្រោយពី​ផ្ទុះ​រឿង យក​សាច់​សត្វព្រៃ​ទៅធ្វើ​ម្ហូប​រក​លុយ​តាម Youtube ហើយ​បាន​ចូលខ្លួន​មក​សារភាព​ទោសកំហុស ។​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី អ្នកលក់​សត្វព្រៃ​ខុស​ច្បាប់ នេះ​មិន​ត្រូវបាន​ឃាយ់ខ្លួន​ដើម្បី​អនុវត្តទោស​នោះទេ ពោល​គឺ​គ្រាន់តែ​អោយធ្វើ​កិច្ចសន្យា​ឈប់​លក់ដូរ​សត្វព្រៃ​បន្តទៅ​ទៀត​តែ​ប៉ុណ្ណោះ​។​

​គួររំលឹកថា នារី​ម្នាក់​បាន​បង្ហោះ រូបភាព និង​វីដេអូ តាម Youtube មួយ​ឈ្មោះ Natural Life TV ដោយ​បាន​បង្ហាញ​សកម្មភាព​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ មាន​សត្វ​ខ្លះ​ជា​ប្រភេទ​សត្វ​កម្រ​ថែម​ទៀត​មក​បង្ហោះ​លើ​ទំព័រ Youtube របស់​នាង ហើយ​បាន​នាំឲ្យ​មាន​ការចាប់អារ​ម្មណ៍ និង​រិះគន់​យ៉ាងខ្លាំង​ពី​អ្នកលេង​បណ្តាញ​សង្គម Facebook ដោយ​ទាមទារ​ឲ្យមាន​ចំណាត់​ការទៅលើសកម្មភាព​របស់​នារី​វ័យក្មេង​រូប​នេះ​ផង​ដែរ​។ ក្រោយពី​មាន​ប្រតិកម្ម​ពី​មហាជន​និង​ក្រសួង​បរិស្ថាន​មក​នាង​នឹង​ប្តី​របស់​នាង​ក៏​បាន​ចូលខ្លួន​មក​សារភាព​កាលពី​រសៀល​ថ្ងៃទី​១០ ឧសភា​ផងដែរ ដើម្បី​មក​ទទួល​កំហុស​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×