Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធបរិសទភ្ញាក់ផ្អើល! ខណៈព្រះសង្ឃ១អង្គនិមន្តបិណ្ឌបាត ហើយថែមទាំងមាន «កូនសិស្ស» ដ៏មានប្រជាប្រិយដើរតាមពីក្រោយ

spot_img

​វីដេអូ​នៃ​ព្រះសង្ឃ​មួយអង្គ​នៅក្នុង​ប្រទេស​ថៃ និមន្ត​បិណ្ឌបាត ដោយមាន «​កូនសិស្ស​» គួរ​ឲ្យ​ស្រលាញ់​ដើរ​តាម​ពីក្រោយ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង នៅលើ​បណ្តាញ​សង្គម ។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​សត្វ​ជ្រូក​១​ក្បាល ។​

​ព្រះសង្ឃ​ព្រះនាម Wichai Vichaiyah ដែលមាន​ព្រះជន្ម ៥៧ ឆ្នាំ បាន​មាន​សង្ឃដីកា​រថា ជ្រូក​ញី​ទិញ​មកពី​ប្រទេស​វៀតណាម​១​ក្បាល​នេះ ដែលមាន​ឈ្មោះថា Lilly ត្រូវបាន​ព្រះអង្គ​ចិញ្ចឹម​វា​តាំងពី​តូច​នៅក្នុង​វត្ត Chonburi ។​

​ក្នុងអំឡុងពេល​១​ខែ ព្រះ​តេ​ជ្ជ​គុណ Wichai បាន​ស្លៀក​តុបតែង​ឲ្យ Lilly ជាមួយ​អាវ​ពណ៌​ផ្កាឈូក និង​ដាក់​តុក្កតា​ខ្លាឃ្មុំ​អង្គុយ​លើ​ខ្នង​របស់​វា ធ្វើដំណើរ​ទៅកាន់​ពិធី​បុណ្យទាន​ផ្សេងៗ​នៅក្នុង​តំបន់ ។​

​មនុស្សម្នា​បានមក​ប្រមូល​ផ្តុំគ្នា ដើម្បី​មើល Lilly ខណៈ​ព្រះ​តេ​ជ្ជ​គុណ Wichai បាន​យក​វា​ដើរ​តាម​ក្នុងអំឡុងពេល​បិណ្ឌបាត នៅតាម​ដងផ្លូវ ។​

​ព្រះ​តេ​ជ្ជ​គុណ Wichai បាន​សង្ឃដីការ​បន្តថា​៖ «​នៅពេល​មនុស្ស​ឃើញ Lilly ពួកគេ​ពិតជា​ចូលចិត្ត​វា​យ៉ាងខ្លាំង ហើយ​សូម្បី​ផ្តល់​ចំណី​ដល់​វា​ផងដែរ​» ៕ ចន្ទី

spot_img
×