Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រងរបួស​២​នាក់ ផ្ទុះ​កំប៉ុង​ហ្គាស​លក់​ប្រហិត​ចៀន​នៅ​សួនច្បារ​ឌ្រី​ម​ឡែ​ន​ក្បែរ​កំពង់ដរ អរិយ​ក្សត្រ នៅ​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​

spot_img

​ភ្នំពេញ​៖​ករណី​ផ្ទុះ​កំប៉ុង​ហ្គាស​លក់​ប្រហិត​ចៀន​នៅ​សួនច្បារ​ឌ្រី​ម​ឡែ​ន​ក្បែរ​កំពង់ដរ អរិយ​ក្សត្រ​បណ្ដាលឱ្យមាន​អ្នករងរបួស​ចំនួន​២​នាក់​នៅ​ថ្ងៃទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃត្រង់​ថ្ងៃទី​២​ខែវិច្ឆិកា​នេះ​តែ​មិន​បណ្ដាលឱ្យមាន​ការបាត់​បង់ជីវិត​នោះទេ​។​

​សមត្ថកិច្ច​ឱ្យដឹងថា​៖​ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ​១ ឈ្មោះ រ៉ា ស្រី​លក្ខណ៍ អាយុ​២០ ឆ្នាំ មុខរបរ លក់​បន្លែ​នៅ​ផ្សារ នាគ​មាស​ទី​២ ឈ្មោះ ធី មូលី​កា អាយុ ៦ ឆ្នាំ ជា​កូនកំព្រា នៅ​ជាមួយ​យាយ ។

​សមត្ថកិច្ច​និង​បងប្អូន​ប្រជាពលរដ្ឋ​នៅក្បែរ​នោះបាន​ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​។ ក្នុងនោះដែរ​សមត្ថកិច្ច​បាន​អំពាវនាវ​សូម​បងប្អូន​អ្នកលក់ដូរ ដោយ​ប្រើ​កំប៉ុង​ហ្គាស​ប្រុងប្រយ័ត្ន កុំ​ប្រើ​កំប៉ុង​ចាស់ៗ ។

​ក្នុងថ្ងៃនេះ ក៏មាន​ទូក​មួយចំនួន​បាន​លិច ក្នុងពេល​ប្រណាំង​ផងដែរ ហើយ​ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​ជួយសង្គ្រោះ​ទាន់ពេលវេលា​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×