Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មង្គលមួយនៅខ្មែរ បង្កការរិះគន់​យ៉ាង​ខ្លាំង ព្រោះ​តែ​អ្នក​កំដរ និង​កូន​ក្រមុំ​តុប​តែង​ខ្លួន​បែប​ប្រពៃណី​ថៃ (មានវីដេអូ)

spot_img

មង្គលការ​ថ្មី​មួយ​នៅក្នុង​ស្រុក​ខ្មែរ ដែល​រៀបចំឡើង​ក្នុង​លក្ខណៈ​បែប​ទំនៀមទម្លាប់​ថៃ បាន​រង​ការរិះគន់​យ៉ាងខ្លាំង ព្រោះ​ពួកគេ​បាន​គិតថា ការរៀបចំ​បែបនេះ​វា​ធ្វើ​ឲ្យ​បាត់បង់​ប្រពៃណី​ខ្មែរ​តែម្តង ដែល​មិនគួរណា​នាំគ្នា​ចូលរួម​លើកស្ទួយ​វប្បធម៌​ប្រពៃណី​បរទេស​ទៅវិញ​នោះទេ ។ ហើយ​ជាមួយគ្នានេះ លោក តាំង គីម​ឡេង ដែលជា​បុគ្គល​ម្នាក់​តែង​លេចធ្លោ​ក្នុងការ​ចូលរួម​កិច្ចការងារ​សង្គម ក៏បាន​សម្តែង​នូវ​ការមិន​ពេញចិត្ត​នឹង​មង្គលការ​ដ៏​ខុសឆ្គង​នេះ​ផងដែរ ។​

​ជាការ​ឆ្លើយតប​ទៅនឹង​មតិ​រិះគន់ នារី​ម្នាក់​ដែល​អះអាងថា​ខ្លួន​ជា​សាច់ញាតិ​របស់​កូនកំលោះ បាន​លើកឡើងថា ដោយសារតែ​កូនក្រមុំ​ជា​ជនជាតិ​ថៃ ហេតុនេះ បងប្អូន​សាច់ញាតិ​ទាំងសងខាង​ក៏​សម្រេចចិត្ត​ជ្រើសរើស​ការ​សម្លៀក​ពាក់​បែ​ប​នេះ​ទៅ សូម​ឲ្យ​បងប្អូន​គ្រប់គ្នា​មេត្តា​អនុគ្រោះ​ផង ។ នារី​រូប​នោះបាន​សរសេរ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ឈ្មោះ Ny Sreytouch យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ បងប្អូន​ខាង​ប្រុស ហើយ​ខាង​ស្រី​ជា​កូន​ថៃ អញ្ចឹង​ការ​ហ្នឹង​ត្រូវមាន​ទំនៀម​ទំលាប់​លាយ​គ្នា​អញ្ចឹង​សូមមេត្តា​ផង​» ៕

spot_img
×