Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​កិត្តិព្រឹទ្ធ​​​បណ្ឌិត ​ប៊ុន ​រ៉ានី ​​ហ៊ុន ​​​សែន​ ​គាំទ្រ​​ស្ថាប​និកអភិវឌ្ឍ​​ “​​​កោះ​​ឋាន​សួគ៌​​​​” ​និង​​​​​​​សេវាស្នាក់នៅ “​ម៉ាហ្វី​យ៉ា​រី​ស៊ត​​កម្ពុជា​” ថា​​មាន​បរិស្ថាន​អនាម័យ​ល្អ(មានវីដេអូ)

spot_img

ខេត្ត​ព្រះសីហនុ ៖ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បានគាំទ្ររាល់​សកម្ម​ភាព របស់​ស្ថាបនិក​អភិវឌ្ឍ “​កោះ​ឋានសួគ៌​ ឆ្នេរ​ភ្លោះ​កោះរ៉ុង​”មាន​ទីតាំង​នៅ​លើ​កោះរ៉ុង​ក្រុង​-​ខេត្ត​ព្រះសីហនុ ថាជាការ​រួម​ចំណែក​ទាក់​ទាញ​​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ​ឲ្យចូលមក​ទស្សនា​ប្រទេស​​កម្ពុជា ​ពិសេស​ចូល​មក​ទស្សនា​ខេត្តព្រះសីហនុ​​នាបណ្តាឆ្នាំខាងមុខៗ ជាមួយ​ប្រមុខ​ដឹក​នាំ​រាជរដ្ឋាភិបាល។

កាល​ពីថ្ងៃព្រហស្បតិ៍​ ទី​១០ ខែឧសភា ឆ្នាំ​២០១៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានអញ្ជើញទៅទស្សនាសមិទ្ធ​ផល​ថ្មី ដែល​ស្ថាបនា​​ឡើងដោយកូនខ្មែរមានឈ្មោះថា «​ម៉ាហ្វីយ៉ា រី​ស៊ត​កម្ពុជា​, Mafiya’s Resort Cambodia» មានទីតាំងនៅ«កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង» នៃ​សង្កាត់​កោះរ៉ុង ក្រុងខេត្តព្រះសីហនុ។

នាឱកាសនោះ សម្តេច ប៊ុន រ៉ានី បានធ្វើដំណើរ​ទស្សនានៅជុំវិញបរិវេណ «ឆ្នេរកោះឋានសួគ៌» ហើយ​​បាន​កោត​សរសើរ​ដល់​ស្ថាបនិក ឬអ្នក​បង្កើតឲ្យមានឆ្នេរកម្សាន្តថ្មី​ថា មាន​បរិស្ថាន អនាម័យល្អ តាមបែប​ធម្ម​ជាតិ ជាពិសេស​មាន​សេវា​ស្នាក់នៅមាន​លក្ខណៈ​ស្តង់ដារ អាហារទទួលទានឆ្ងាញ់ពិសារ​ ​មានសន្តិសុខ​​ល្អ និងសេវាដឹកជញ្ជូន​ភ្ញៀវទេសចរ​​មានសុវត្ថិភាព​ល្អ។

ដំណើរទស្សនកិច្ចនោះ សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានកោតសរសើរ និងលើក​ទឹក​ចិត្ត​ដល់​ស្ថាបនិករួមគ្នាបង្កើត «កោះឋានសួគ៌ ឆ្នេរភ្លោះ​កោះរ៉ុង» ដែល​បាន​ស្ថាបនា ​ឲ្យមានឆ្នេរកម្សាន្ត ​ដែល​មានបរិស្ថាន​អនាម័យ​ល្អ តាមបែបធម្មជាតិ និង​មាន​សុវត្ថិភាព ​សម្រាប់ភ្ញៀវ​ទេសចរ ប្រកប​ដោយ​ការទទួលខុសត្រូវខ្ពស់។

ងាកមក លោកឧកញ៉ា ទៀ វិចិត្រ ស្ថាបនិកអភិវឌ្ឍឆ្នេរកម្សាន្ត​មានឈ្មោះថា «កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង» និង​ជាម្ចាស់​ទីកន្លែង​ស្នាក់នៅមានឈ្មោះថា «​ម៉ាហ្វីយ៉ា រី​ស៊ត​កម្ពុជា​, Mafiya’s Resort Cambodia» ក៏​បាន​បង្ហោះ​សារ​នៅតាម​បណ្តាញ​សង្គម​ហ្វែស​ប៊ុក (Facebook) ផ្ទាល់ខ្លួន​ថា លោក​ពិតជា​មាន​មោទនភាព​បំផុត ដែលសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​បាន​អញ្ជើញ​​មក​កម្សាន្តនៅ «ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៌ កោះ​រ៉ុង»​ នាឱកាសនេះ។

លោក​ឧកញ៉ា ទៀ វិចិត្រ បានចាត់ទុកស្នាមញញឹម របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថា​បាន​ធ្វើ​ឲ្យ​បុគ្គលិក​បំរើ​ការ​ងារនៅ «កោះឋានសួគ៌» ទាំងអស់ចងចាំទុកក្នុងបេះដូងជារៀងរហូត​។

លោកឧកញ៉ា ទៀ វិចត្រ ​​ស្ថាបនិក “​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះរ៉ុង​” និង​ជា​ប្រធាន​ក្រុមហ៊ុន​ជី​ធី​វី​ស៊ី ស្ពីដ​ប៊ូត​កម្ពុជា (G.T.V.C, Speed Boat Cambodia) កន្លងមកនេះ ​បានផ្តល់សម្ភាសដល់​អ្នក​យក​ព័ត៌មាន www.cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ​ថា នៅក្នុង​ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៅ​ថ្ងៃទី១៣១៤ ខែឧសភា ឆ្នាំ​២០១៨នេះ “​​​ម៉ាហ្វីយ៉ា រី​ស៊ត​កម្ពុជា​” មានបញ្ចុះតម្លៃសេវា​​លើ​ឧបករណ៍​កម្សាន្ត​មួយចំនួន ​ជូនភ្ញៀវទេសចរជាតិ-​អន្តរជាតិ ​ដែលចូលមកទស្សនា «កោះឋានសួគ៌»

ពិសេស​ជាង​នេះ​ទៀត លោក​ឧកញ៉ា ទៀ វិចិត្រ បានអះអាងថា ​សមិទ្ធផល​ថ្មី “​ម៉ាហ្វីយ៉ា រី​ស៊ត​កម្ពុជា​” ដែល​ជា​ផ្ទះ ឬ​កន្លែង​ស្នាក់​នៅ​ទើប​សង់​រួច​ថ្មីៗ មាន​ទីធ្លា​ធំ​ទូលាយ លាយឡំ​ដោយ​ដើមឈើ ផ្កា​ភ្ញី និង​ភ្លើង​ចម្រុះ​ពណ៌ ប្រកប​ដោយ​ផាសុកភាព នឹង​រង់ចាំ​ស្វាគមន៍​ការចូល​មក​ស្នាក់នៅ របស់​ភ្ញៀវ​ទេសចរ​ក្នុង​តម្លៃ​សមរម្យ និង​មាន​សុវត្ថិ​ភាព​សន្តិសុខ​ល្អ​។

លោក​​ឧកញ៉ាឲ្យដឹងថា ទាំង​សោភ័ណភាព​ឆ្នេរ​ខ្សាច់​នៅលើ “​កោះ​ឋានសួគ៌​” និង “​ម៉ាហ្វីយ៉ា រី​ស៊ត​” គឺ​មាន​បរិស្ថាន សោភ័ណភាព​តាម​បែប​ធម្មជាតិ មាន​អនាម័យ​ល្អ មាន​អាហារ​ទទួលទាន​ឆ្ងាញ់​ពិសារ និង​មាន​សម្ភារៈ ឬ​ឧបរក​ណ៍​ជាច្រើន​ប្រភេទ សម្រាប់​ផ្តល់​ជម្រើស​ជូន​ភ្ញៀវទេសចរ ដែល​ចូល​មក​សម្រាកលំហែ​កម្សាន្ត និង​ស្នាក់នៅ «​ម៉ាហ្វីយ៉ា រី​ស៊ត​» ក្នុង​តម្លៃ​សមរម្យ​។​

​​អ្នក​គ្រប់គ្រង ឬ​ទទួល​មើល​ការខុសត្រូវ​នៅលើ “​កោះ​ឋានសួគ៌​” បានឲ្យ​ដឹង​ដែរថា សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ និង​ចង់​ធ្វើដំណើរ​ទៅ​កម្សាន្ត នៅ​”​កោះ​ឋានសួគ៌​” ហើយ​ចង់​ជ្រើស​យក​ទីកន្លែង​ស្នាក់នៅ “​ម៉ាហ្វីយ៉ា រី​ស៊ត​” គឺ​អាច​ទិញ​សំបុត្រ​ធ្វើដំណើរ​តាមរយៈ​ក្រុមហ៊ុន G.T.V.C, Speed Boat Cambodia ឬ​ចូល​ទៅ​ផេក Page: GTVC Speedboat Cambodia និង​ទិញ​សំបុត្រ​នៅ​ក្រុមហ៊ុន អាយ​លែ​នស្ពីដ​ហ្វឺ​រី ខេ​ម​បូឌា ឬ​ចូល​ទៅ​ផេក Page: Island speed ferry cambodia​
ក្នុង​​នោះ​ប្រសិនបើ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចង់​កក់​បន្ទប់​ស្នាក់នៅ​ជាមួយ “​ម៉ាហ្វីយ៉ា រី​ស៊ត​” គឺ​អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ដោយ​ផ្ទាល់ ឬ​ចូល​ក្នុង​កាន់​ផេក Page: Mafiya’s Resort Cambodia​

ភ្ញៀវទេសចរ ពិសេស​ភ្ញៀវ​ជាតិភាគច្រើន ដែលបានទៅទស្សនាតាមតំនប់ឆ្នេរមួយចំនួននា​ខេត្តព្រះសីហនុ បានបង្ហាញ​អារម្មណ៍​ពេញចិត្ត​ឆ្នេរ​កម្សាន្ត​មានឈ្មោះ​ថា “​កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះរ៉ុង​” ដែល​ប្រតិបត្តិ​ករ​ទេសចរ​ខេត្ត​នេះ​រួម​គ្នា​អភិវឌ្ឍ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ថា មាន​បរិស្ថាន​អនាម័យ​ល្អ ឆ្នេរ​ធំ​ទូលាយ មាន​ខ្សាច់​សក្បុស និង​មាន​ទឹកសមុទ្រ​ថ្លា​ឆ្លុះ​គួរ​ជាទី​គយគន់​មិនចេះ​ជិន​ណាយ​។

ថ្មីៗនេះ​ក៏មានគូ​ស្វាមីភរិយា​ទើប​រៀបការ​ថ្មោងថ្មី និង​មាន​គូស្នេហ៍​មួយចំនួន បាន​ជ្រើស​យក “​កោះ​ឋានសួគ៌​” សម្រាប់​ដំណើរ​កម្សាន្ត និង​ជ្រើស​យក “​ម៉ាហ្វីយ៉ា រី​ស៊ត​កម្ពុជា​” សម្រាប់​រាត្រី​ទឹកឃ្មុំ របស់​ពួកគេ ដ៏​ផ្អែម​ត្រជាក់​ចិត្តផងដែរ​

ងាកទៅ​​ភ្ញៀវ​ទេសចរ​​ជា​អនិកជន​ខ្មែរ​គ្រួសារ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​អូស្ត្រាលី និងបាន​នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​តាម​កោះ​នានា ហើយ​ចុងក្រោយ បាន​ចូល​ទៅ​កម្សាន្ត «​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​កោះរ៉ុង​» និង​​ស្នាក់នៅ “​ម៉ាហ្វីយ៉ា រី​ស៊ត កម្ពុជា​” កាលពី​សប្តាហ៍​មុន​ បាន​កោតសរសើរ​ការ​ថែរក្សា​បរិស្ថាន​នៅ​តាម​ឆ្នេរ​កោះ​ឋានសួគ៌ របស់​ស្ថានិ​កឆ្នេរ​នេះថា មាន​អនាម័យ​ល្អ និង​មាន​សោភ័ណភាព​ស្រស់ត្រកាល សម​ការ​ដាក់​ឈ្មោះ​ឆ្នេរ​នេះ​ថា​ជា “​កោះ​ឋានសួគ៌​” ពិតមែន​។​

ភ្ញៀវទេសចរ​ក្រុម​នេះ ​ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌​មាន​ ​www.cen.com.khដែល​ចុះ​ទៅ​ដល់​ឆ្នេរ​កោះ​ឋាន​សួគ៌​ក្នុង​ទឹកមុខ​រីក​រាយ និង​សម្ដី​មួយៗ​ថា បរិស្ថាន​នៅ​ជុំវិញ​ឆ្នេរ​ទើប​អភិវឌ្ឍ​ថ្មី​នេះ​មាន​ឆ្នេរ​ធំ​ទូលាយ មាន​ខ្សាច់​សក្បុស មាន​ទឹកថ្លា​ឆ្លុះ និង​ហ៊ុមព័ទ្ធ​ដោយ​​ចម្ការ​ដូង ផ្កា​ភ្ញី​ចម្រុះ​ពណ៌ ព្រៃកោងកាង ភ្លើង​បំភ្លឺ និង​ព្រៃឈើ​ធម្មជាតិ​មាន​ពណ៌​ខៀវស្រងាត់​។ ពិសេស​ជាង​នេះ ការ​ជ្រើស​យក​​ផ្ទះ ឬ​កន្លែង​សម្រាក​នៅ “​ម៉ាហ្វីយ៉ា រី​ស៊ត​កម្ពុជា​” ពិត​ជា​ការ​ចំណាយលុយ​មិន​ខក​បំណង​នោះទេ​។

​​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ​) មាន​ខ្សាច់​ស​ស្អាត ទឹក​សមុទ្រ​ថ្លា​ឆ្លុះ ឆ្នេរ​រាក់ ទឹក​ធ្លាក់ មច្ឆា​សមុទ្រ ផ្កា​ថ្ម ឧទ្យាន​ជាតិ និង​មាន​កោះ​ចំនួន​៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត ជា​សក្ដានុពល​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ នា​ខេត្ត​ព្រះសីហនុ ក៏ដូចជា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដែន សីមា​

 

spot_img
×