Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រោយពី​យុវជន​ម្នាក់​ទម្លាយ​រឿងអាស្រូវ​ផ្លូវភេទ លោក ញ៉ែម សុគន្ធ សុំ​អង្វរ​ឱ្យ​លុបចេញ ខណៈដែល​យុវជន​រូបនោះ​បម្រុង​ធ្វើ​រឿង​មួយ​ឱ្យ​កាន់តែ​ខ្មាស់​គេ​ថែមទៀត​

spot_img

​ទស្សនិកជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ​សារ​អះអាងថា ខ្លួន​ត្រូវបាន​តារា​សម្ដែង​ដ៏​ល្បី​ក្នុងប្រទេស លោក ញ៉ែម សុគន្ធ ឆាត​សុំ​មើល​កេរ្តិ៍ខ្មាស​ម្ដង​ហើយ​ម្ដងទៀត ដែល​ធ្វើឱ្យ​ខ្លួន​ទ្រាំ​មិនបាន ទើប​ប្រកា​សលែង​ទទួលស្គាល់​តារា​ប្រុស​រូបនេះ ជា​ពូ​របស់ខ្លួន​ទៀតហើយ ។​​

នៅក្នុង​សារបាន​សរសេរ​យ៉ាងដូច​នេះ​ថា «​ខ្ញុំ​សូម​ប្រកា​សលែង ទទួលស្គាល់ ញ៉ែម សុគន្ធ ជា​ពូ​ហើយ ព្រោះ​លេង​អាសអាភាស​ពេក អត់​មិន​អត់​លេង​ឆាត​ជាមួយ​ខ្ញុំ​សុំ​មើល​ប្រដាប់ភេទ​ខ្ញុំ​។ ខ្ញុំ​មិន​នឹកស្មានថា​គាត់​ជា​ភេទ​ទី​៣​សោះ ហើយ​នេះ​រូបថត​គាត់​ជាមួយ ម៉ាក់​ខ្ញុំ ហើយ​ឥឡូវ​ខ្ញុំ​ក៏​ឈប់​លេង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​គាត់​ដែរ​» ។

​ទាក់ទង​ជាមួយ​ព័ត៌មាន​អាស្រូវ​នេះ នៅ​មិនទាន់មាន​ការបកស្រាយ​ពពី​សំណាក់​លោក ញ៉ែម សុគន្ធ​ឡើយ ប៉ុន្តែ​ក្រោយ​មកនេះ ស្រាប់តែ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល ដែលមាន​ឈ្មោះ Sovan Narith បានចេញ​សារ​ថ្មី​មួយ​ទៀតថា «​ដោយសា​ការសុំ​របស់​ពូ គន្ធ ហើយដោយ​បាន​ឲ្យ​ម៉ាក់​ខ្ញុំ​មក សុំ​ឲ្យ​លុបចេញ​នូវ​រូប​ដែល​ស៊ែរ​អំពី​រឿង​គាត់​មក​ខ្ញុំ​ក៏​យល់ព្រម​លុបចេញ​វិញ​ហើយ​សូម​ផ្តាំ​គាត់​ថា ថ្ងៃក្រោយ​កុំ​អាង​ខ្លួន​ទ្បើង​កូត​ជាតា​រា ចេះតែធ្វើ​ទង្វើរ​ផ្តេសផ្តាស់​ដាក់​ខ្ញុំ​បាន ហើយ​ម្យ៉ាង​កុំ​វាយឫក​ពេក នេះ​ចេះ​ខ្ញុំ​យោគយល់​ដល់​ម៉ាក់ បើ​មិន​ដូច្នោះ​ទេនោះ​ខ្ញុំ​Live video ឲ្យ​ខ្មាស់​គេ​ខ្លាំង​ជាង​នេះ​ឲ្យ​សម​នឹង​ទង្វើរ​ដែល​ធ្វើ​អានា​ចារ​ដាក់​ខ្ញុំ ។ ពី​ខ្ញុំ សុវណ្ណ​រិ​ទ្ធ​» ។

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី ១​ហើយ ដែល​តារា​ប្រុស​ជួរមុខ ញ៉ែម សុគន្ធ លេច​ព័ត៌មាន​អាស្រូវ​ទាក់ទង​នឹង​ផ្លូវភេទ ប៉ុន្តែ​ទោះជា​យ៉ាងណា​ប្រុស​សង្ហារ​រូបនេះ នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ពុំមាន​ការបកស្រាយ​អ្វី​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ឡើយ ៕ ​សាវុធ​

spot_img
×