Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យថា ផ្ទះ​របស់​ខ្លួន​មានព្រលឹង​ខ្មោច ក៏​តម្លើង​កាមេរ៉ា​ឃ្លាំមើល លទ្ធផល​ពិតជា​… គួរឲ្យខ្លាច​ (មានវីដេអូ)

spot_img

​​អ្នក​ជឿ​ទេ​ថា ក្នុង​ពិភព​ល្ហល្ហេវ​នេះ​វា​មាន​បង្កប់​នូវ​អាថ៌កំបាំង ដោយហេតុ​ថា លំហ​នេះ​ពុំមែន​មាន​តែ​មនុស្សលោក​យើង​ទេ ។ ខាងក្រោម​ជា​រឿងរ៉ាវ​មួយ លោក Robert អាយុ ៥៤​ឆ្នាំ និង​ភរិយា​ឈ្មោះ Pauline រួម​ទាំង​កូន​ប្រុស Barry រស់នៅ​ក្នុង​ផ្ទះ​មួយ​ត្រូវបាន​សាងសង់​មុននេះ ៣៣​ឆ្នាំ (​គាត់​ទើប​មក​រស់នៅ​បាន ១០​ឆ្នាំ​) ។

ប៉ុន្តែ​ចាប់ផ្តើម​ពី ៦​ឆ្នាំមុន​ម្លេះ ក្រុម​គ្រួសារ​ទាំងមូល​សុទ្ធសឹង​ទទួល​នូវ​អារម្មណ៍​ចម្លែកៗ​នៅក្នុង​ផ្ទះ​របស់​ពួកគេ ។ Barry ឲ្យដឹងថា គាត់​តែង​ឮស្នូរ​សំឡេង​សន្ទនា​នៅក្នុង​បន្ទប់ ប៉ុន្តែ​ពេល​ចូល​ទៅ​ពុំ​ឃើញ​មាន​អ្នកណា​សោះ ។​

​ភាពមិនប្រក្រតី ដែល​សមាជិក​គ្រួសា​រតែង​បាន​ជួប​ធ្វើឲ្យ​ពួក​គេ​សម្រេចចិត្ត​តម្លើ​ង​កាមេរ៉ា​គ្រប់កន្លែង ។ បំណង​ស្វែងរក​ចម្លើយ ។​

​រឿងរ៉ាវ​នេះ​បែកធ្លាយ​ចេញ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកជិតខាង​និង​មិត្តភក្តិ​ពុំ​សូវ​ហ៊ាន​មក​ដូច​មុនៗ​ទៀត ។​

Barry តែង​ឃើញ​ស្រមោល​ខ្មៅ​ចលនា​ក្នុងផ្ទះ ហើយ​ពេល​ខ្លះ​នៅ​កណ្តាល​យប់ គាត់​តែង​ឮស្នូរ​ចម្លែកៗ​ធ្វើឲ្យ​មាន​ស​ភាពភ័យខ្លាច​យ៉ាងខ្លាំង ។ ឪពុក​ម្តាយ​លោក​ក៏​ដូចគ្នា​ដែរ ។​

​រឿងរ៉ាវ​ចម្លែក​កើតឡើង​កាន់តែ​ច្រើន​ពួកគេ​បាន​តម្លើង​កាមេរ៉ា​តាមដាន ហើយ​អ្វីៗ​ដែល​គេ​បាន​ឃើញ​អ្នក​ណាៗ​ក៏​ចៀស​មិន​ផុត​ពី​ព្រឺរោម​ដែរ ។ ចុះ​ចំណែក​ប្រិយមិត្ត​វិញ​? យល់​យ៉ាង​ដែរ ?

​តោះ​យើង​នាំគ្នា​ទស្សនា​ខ្សែ​វីដេអូ​ពី​ហេតុការណ៍​កើតឡើង​ក្នុង​ផ្ទះ​នេះ​!

spot_img
×