Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ា​! សាលា​បណ្តុះបណ្តាល​ធំ​បំផុត​របស់​ចិន​សម្រាប់ «​តារា​អ៊ី​ន​ធើរ​ណេ​ត​» បាន​បើកទ្វារ​របស់ខ្លួន​ហើយ​

spot_img

​សាលារៀន​មួយ​បើក​វគ្គ​បណ្តុះបណ្តាល​សម្រាប់​អ្នកធ្វើការងារ​ផ្សាយ​បន្ត​ផ្ទាល់ (live-streaming) នៅ​ថ្ងៃ​អនាគត ដែល​ត្រូវបាន​ដាក់ឈ្មោះថា «​សាលា​បណ្តុះបណ្តាល​តារា​អ៊ី​ន​ធើរ​ណេ​ត​ធំ​បំផុត​នៅ​ភាគ​កណ្តាល​ចិន​» បាន​បើកទ្វារ​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ ហើយ​មនុស្ស​ជាច្រើន​កំពុង​ចង់ដឹង​អំពី​កម្មវិធីសិក្សា​របស់​សាលា​នេះ​ជាខ្លាំង ។​

​សូមបញ្ជាក់ថា សាលារៀន​ខាងលើនេះដែលមាន​ទីតាំង​នៅក្នុង​ទីក្រុង Wuhan ខេត្ត Hubei ភាគ​កណ្តាល​នៃ​ប្រទេស​ចិន បាន​ទាក់ទាញ​អ្នក streamer វ័យៗ​ក្មេង ៦០ នាក់ ដែល​ចង់​ដុះខាត់​អាជីព​របស់​ពួកគេ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Shanghaiist ។​

​ជំនួស​ឲ្យ​សៀវភៅ​, ប៊ិច និង​ខ្មៅ​ដៃ សិស្ស​នឹងត្រូវ​ប្រើ​ដង selfie របស់​ពួកគេ និង smartphone ធ្វើជា​ឧបករណ៍​ដ៏​សំខាន់ ។​

​ក្រុមអ្នកវិភាគ​ជាច្រើន​បាន​រំពឹងថា វិស័យ​ផ្សាយ​បន្ត​ផ្ទាល់​ដ៏ទំនើបនេះរបស់​ចិន នឹង​កើន​ទឹកប្រាក់​លើស ១៤ ពាន់​លាន​ដុល្លារ នៅ​ចំណុច​ចាប់ផ្តើម​ឆ្នាំនេះ ។ អ្នក Stremer ដែល​តារា​អ៊ី​ន​ធើរ​ណេ​ត​ល្បីៗ​មួយចំនួន ឬ ជនបរទេស អាច​រកប្រាក់​ចំណូល​ពី ២ ម៉ឺន ទៅ ៦ ម៉ឺន​ដុល្លារ ក្នុង​១​ខែៗ ។​

​ទោះយ៉ាងណា វា​នៅតែ​មិន​ច្បាស់​ថា​តើ​ស្ត្រី​ទាំងនោះ​នឹងរៀងអ្វីខ្លះពិតប្រាកដ​​នៅ​សាលានេះ ។ ប៉ុន្តែ បើតាមវិនិច្ឆ័យ​តាមរយៈ​រូបថត​ទាំងនេះ​ដែល​ផុស​លើ​អន​ឡាញ នោះ​អាច​គេនិយាយបានថា ពួកគេ​កំពុង​ត្រូវបាន​បង្រៀន​ពី​របៀប​ថត selfie ស្អាតៗ​ពី​ជ្រុង​ផ្សេងៗ​គ្នា ។​

​មនុស្សជាច្រើននិយាយថា ប្រសិនបើ​វិទ្យា​សា្ថ​ន​នេះ គឺមាន​លក្ខណៈ​ដូច​ទៅនឹង​វិទ្យាស្ថាន​វិស្វកម្ម Chongqing នោះ​ពិតប្រាកដ​ណាស់ សិស្ស​អាច​រំពឹង​នឹង​រៀន​ជំនាញ​ទីផ្សារ​ដទៃ​ផ្សេងៗ ៕ ចន្ទី​

spot_img
×