Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ ជនសង្ស័យ​៥​នាក់ លក់​ប្រដាប់​ភេទបុរស​និង​ស្ត្រី​ជ័រ រួម​ទាំង​ថ្នាំសំរើប​

spot_img

​ភ្នំពេញ​ ៖ ជនសង្ស័យ ចំនួន​៥​នាក់ ដែល​បាន​លួច​លក់​ផលិតផល​អ​វ​:​យ​វ​:​ភេទ​បុរស និង​ស្ត្រី​ជ័រ រួម​នឹង​ថ្នាំសំរើប​ផ្សេងៗ​បម្រើ​ឲ្យ​សេវាឱ​រ៉ាល់ស៊ិច ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រូវ​កម្លាំង​អាវុធហត្ថ​ការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស នៃ​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៤៨៥ ក្រុម​១៥​ភូមិ ភ្នៀ​ត សង្កាត់ ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​តាម​មន្ដ្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ទាំង​៥​នាក់ រួមមាន​៖ ១៖ ឈ្មោះ សម្បត្តិ សំបូរ ហៅ​រ៉េ​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្ម​ដា សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ២៖ ឈ្មោះ ប៊ុន ឌី​ណា ហៅ​ពៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៨៥ ក្រុម​១៥ ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ៣៖ ឈ្មោះ រឿន ចិត្ត ហៅ​វិចិត្ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៨៥ ក្រុម​១៥ ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ៤៖ ឈ្មោះ យ៉ុង ស្រីណេ ហៅ​អាណេ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ក្រោយ​ផ្សារ​ស្ទឹងមានជ័យ ផ្លូវ​បេតុង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ៥៖ ឈ្មោះ ឌុ​ច ចាន់​ឌី ហៅ​ស្នា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ បញ្ជូន​ទៅ​ការិយាល័យ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×