Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ថៃ ចាប់​រឹបអូស​បាន​គ្រឿងញៀន​តម្លៃ ៤៥​លាន​ដុល្លារ​

spot_img

​នៅ​ថ្ងៃ​ទី ១១ ខែ​ឧសភា ប៉ូលិស​ថៃ​ប្រកាសថា គេ​បាន​រកឃើញ​និង​ឃាត់​ក្បួន​រថយន្ត​មួយ​នៅ​រដ្ឋធានី​បាងកក ដែល​ដឹក​គ្រឿងញៀន​សំយោគ Yaba ផលិត​នៅ Myanmar រាប់សែន​គ្រាប់ រួម​នឹង​ម៉ា​ទឹកកក​ជិត​កន្លះ​តោន ដែល​លាក់​ក្នុង​កញ្ចប់​តែ ។

​ប៉ូលិស​ថៃ​ដាក់តាំង​បង្ហាញ​ចំនួន​គ្រឿងញៀន​ដែល​រឹបអូស​បាន​នៅ​បាងកក ថ្ងៃទី ១១ ខែ​ឧសភា ។​

​តាម​របាយការណ៍​ឲ្យដឹងថា ចំនួន​គ្រឿងញៀន​ខាងលើ មានតម្លៃ​លើ​ទីផ្សារងងឹត​ប្រហែល ៤៥​លាន​ដុល្លារ​នេះ ត្រូវបាន​ដឹក​តាម “​ក្រវាត់​គ្រឿងញៀន​” របស់​ថៃ -​កន្លែង​ឆ្លងកាត់​ខេត្ត​តំបន់​កណ្តាល​អយុធ្យា មកដល់​ក្រុង​បាងកក និង​បន្ត​ចុះ​មក​តំបន់​បែក​ខាងត្បូង​ទៅកាន់​ម៉ាឡេស៊ី ។​

​សកម្មភាព​បំបែក​ករណី​គ្រឿងញៀន​ធ្វើឡើង​នៅ​បាងកក យប់​ថ្ងៃ​ទី ១០ ខែ​ឧសភា ។ កងកម្លាំង​សមត្ថកិច្ច​បាន​រកឃើញ នឹង​រឹបអូស​បរិមាណ​គ្រឿងញៀន​ខាងលើ ដែល​លាក់​ក្នុង​កញ្ចប់​តែ មាន​យីហោ​ចិន ។​

​មុខសញ្ញា ៦​នាក់ មាន​សញ្ជាតិ​ថៃ ត្រូវបាន​ជួ​ឲ្យ​ដឹកជញ្ជូន​គ្រឿងញៀន​ខាងលើ ។​

​ប៉ូលិស​ថៃ​ដាក់​បង្ហាញ​វត្ថុតាង ។

spot_img
×