Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់រះ​នៅ​លំនៅស្ថាន​មួយ នា​ប្រទេស​អូស្ត្រាលី បណ្តាលឲ្យ​មនុស្ស ៧​នាក់​ស្លាប់​

spot_img

​មនុស្ស​ចាស់​៣​នាក់ និង​ក្មេងៗ​៤​នាក់ ត្រូវ​បាន​ឃើញ​ស្លាប់​ក្នុង​លំនៅស្ថាន ហើយ​នេះ​ជា​ហេតុការណ៍​បាញ់សម្លាប់​ដ៏​អាក្រក់​ក្នុងអំឡុងពេល ២០​ឆ្នាំ​កន្លងមក​នៅ​ប្រទេស​អូស្ត្រាលី ។​

​លំនៅស្ថាន​ដែល​កើតមាន​ករណី​បាញ់ប្រហារ ។​

​ប៉ូលិស​នៅ​ប្រជុំជន Osmington ភាគ​និរតី​អូស្ត្រាលី នៅ​ថ្ងៃ​ទី ១១ ខែ​ឧសភា (​ម៉ោង​តំបន់​) បានបញ្ជាក់​ថា មាន​ករណី​ផ្ទុះអាវុធ​នៅ​ផ្ទះ​មួយ ។ ពេល​ទៅ​ដល់​ពួកគេ​ឃើញ​មនុស្ស​ពេញវ័យ ២​រូប​ស្លាប់​នៅ​ខាងក្រៅ​ផ្ទះ ហើយ​ខាង​ក្នុង​គឺ​ជនរងគ្រោះ ៥​នាក់​ទៀត ក្នុងនោះ​មាន​ក្មេងៗ​៤​នាក់ ។ អ្នក​ទាំងអស់​បាន​ស្លាប់​ទៅហើយ ។​

​នាយ​ប៉ូលិស​តំបន់​អូស្ត្រាលី​ប៉ែក​ខាងលិច បាន​ពណ៌នា​ថា នេះ​ជា​ករណី​ឧក្រិដ្ឋកម្ម​គួរ​ឲ្យ​តក់ស្លុត ។ “​ពួកគេ​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​ប្រាប់​លំអិត​បានទេ​” ។ ប៉ូលិស​រក​ឃើញ​កាំភ្លើង ២​ដើម​នៅ​កន្លែងកើតហេតុ ។​

​ប៉ូលិស​កំពុង​ថ្លឹងថ្លែង​សន្និដ្ឋានថា នេះ​ជា​ការសម្លាប់​មនុស្ស​រួច​ធ្វើអត្តឃាត ហើយ​គេ​ក៏​ពុំ​រកឃើញ​មាន​ជនល្មើស​ណាមួយ​ផ្សេង​ទៀត​ឡើយ ៕

​ប្រជុំជន Osmington នៅ​អូស្ត្រាលី ។​

spot_img
×