Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ទប់ស្កាត់​មិនឲ្យ​មាន​ការ ទិញ​លក់​ដី​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​

spot_img

​​សៀមរាប ​៖ ដើម្បី​ចៀសវាង​ការខូចខាត​ផលប្រយោជន៍ ពី​ការទិញ​លក់ កាន់កាប់ ដី​ពី​ឈ្មួញ​ទុច្ចរិត អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ជា​ថ្មី​ថា រាល់​ការសាងសង់​ទាំងអស់ ក្នុង​តំបន់​អង្គរ ត្រូវ​មាន​ការ​អនុញ្ញា​ពី​អាជ្ញាធរ​ជាតិ​អប្សរាជា​។​

​អាជ្ញាធរ​ជាតិ​អ​ប្បរា នា​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ចេញ​សេចក្ដីជូនដំណឹង​ពន្យល់​ប្រាប់​សាធារណជន ក្នុងន័យ​ទប់ស្កាត់​កុំឲ្យ​ចាញ់បោ​កតាម​ការផ្សព្វផ្សាយ​ភូតកុហក លើ​បណ្ដាញ​ព័ត៌មាន​សង្គម ដែល​អះអាង​ថា មានការ​កាត់​ដី​មួយចំនួន​ចេញពី​តំបន់​អង្គរ ស្ថិតនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ហើយ​ថែមទាំង​អាច​សាងសង់​សំណង់​ស្រាលៗ ដូចជា​លំនៅដ្ឋាន​បាន​ទៀត​ផង​។ អាជ្ញា​ជាតិ​អប្សរា នឹង​ចាត់វិធានការ​តាម​ផ្លូច្បាប់ ចំពោះ​បុគ្គល​ណា​ដែល​នៅ​បន្ត​ភូតកុហក​សាធារណជន ក្នុង​គោលបំណង​កេងចំណេញ​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ហើយ​បាន​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់ សូម​កុំ​ចាញ់​កលល្បិច​បោកប្រាស​របស់​បុគ្គល​មួយ​ក្តាប់​តូច​។​

​អាជ្ញា​ជាតិ​អប្សរា បានបញ្ជាក់​ថា គ្មាន​ការ​កាត់​ដី​ចេញពី​តំបន់​អង្គរ ដូច​ការផ្សព្វផ្សាយ​បោកប្រាស​នោះឡើយ​។​

​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​៖​ស្រប​តាម​ជំពូក​មួយ មាត្រា​៤​នៃ​ព្រះរាជក្រឹត្យ​លេខ​០០១​ន​.​ស ចុះ​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ឆ្នាំ​១៩៩៤ ស្តីពី​ការកំណត់​និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀម​រាម​អង្គរ និង​ប្រការ​១ និង​ប្រការ​២ នៃ​សេចក្តីសម្រេច​លេខ​៧០​សសរ ចុះ​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា ឆ្នាំ​២០០៤ ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២ ក្នុង​តំបន់​រមណីយដ្ឋាន​សៀមរាប​អង្គរ ហាមឃាត់​លើ​សកម្មភាព​ទិញ​លក់​ដី​របស់​ឈ្មួញ​ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម​យក​ចំណេញ​សម្រាប់​ក្រុមហ៊ុន ឬ​បុគ្គល ឬ​ការទិញ លក់​សម្រាប់​យក​ទៅ​សាងសង់​សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ ជាដើម​។​ល​។​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×