Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៤៣​ទីតាំង ផលិត​ស្ករត្នោត មិន​មាន​វត្ថុ​ធាតិ​ដើម​ពី​ទឹកត្នោត ត្រូវ​បិទ​

spot_img

​តាកែវ​៖ ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៤៣​ទីតាំង នៅក្នុង​ឃុំ​ចំនួន​៣ របស់​ស្រុក​បាទី ខេត្តតាកែវ ដែល​ផលិត​គ្មាន​ស្តង់ដារ បច្ចេកទេស និង​ក្លែងក្លាយ​លាយ​ជាមួយ​សារធាតុ​ផ្សំ​ជាច្រើន​មុខ​ដើម្បី​បង្កើន​បរិមាណ ជាពិសេស​មិន​មាន​វត្ថុ​ធាតិ​ដើម​ពី​ទឹកត្នោត ត្រូវបាន​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​មន្ទីរ​ជំនាញ​ឧស្សាហកម្ម សិប្បកម្ម​ខេត្ត ចុះ​បិទ​ចោល​ទាំងស្រុង និង​ធ្វើការ​រឹបអូស​នូវ​សម្ភារៈ សម្រាប់​ផលិត​ស្ករត្នោត​ក្លែងក្លាយ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ។​

​លោក ភួន ឈីម អភិបាល​ស្រុក​បាទី បាន​ថ្លែងថា នា​កន្លងមក អាជ្ញាធ​ស្រុក និង​មន្ត្រី​ជំនាញ មាន​ការយោគយល់​ច្រើន ដោយ​បាន​ចុះមក​អប់រំ និង​បាន​ធ្វើ​ការណែនាំ ឲ្យ​សិប្បកម្ម​ទាំង​៤៣​ទីតាំង នៅក្នុង​ឃុំ​ទាំង​៣ នៃ​ស្រុក​បាទី​នេះ បញ្ឈប់​សកម្មភាព​ផលិត​ស្ក​ត្នោត​ក្លែងក្លាយ ក៏​ប៉ុន្តែ​ម្ចាស់​សិប្បកម្ម​មិន​បាន​គោរព​ទៅ​តាម​ការណែនាំ​របស់​អាជ្ញាធ​នោះ​ទេ ដូច្នេះ​ថ្ងៃនេះ​ក៏​បាន​ចុះ​មក​បិទ​ដោយផ្ទាល់ និង​បាន​ធ្វើការ​រឹបអូស​សម្ភារៈ​កែច្នៃ​មួយចំនួន យកទៅ​រក្សាទុក​នៅ​សាលាស្រុក​។​

​លោក​អភិបាលស្រុក​បាទី បាន​ថ្លែងបន្តថា នឹង​មិន​បណ្ដែតបណ្ដោយ​ឲ្យមាន​កា​រលួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​សារជាថ្មី​នោះទេ ហើយ​អាជ្ញាធ​ក៏​នឹង​ធ្វើការ​ឃ្លាំមើល​ចំពោះ​ទីតាំង ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទាំងអស់នេះ​។ លោក ភួន ឈីម ក៏​បាន​ព្រមាន​ទៅ​ដល់​ម្ចាស់​ទីតាំង​ទាំង​នោះ​ថា បើសិន​ជា​ម្ចាស់​ទីតាំង​ណា​នៅតែ​បន្ត​លួច​ផលិត នឹង​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់ ដោយ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​។​

​យោង​តាម​មន្ត្រី​ជំនាញ នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តតាកែវ បានឲ្យដឹងថា ទីតាំង​ផលិត​ស្ក​ត្នោត​កន្លែង​ក្លាយ​នេះ សុទ្ធតែ​ពុំ​មានច្បាប់​អនុញ្ញាត​នោះទេ ហើយ​កន្លងមក​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ បាន​សម្រេច​ឲ្យ​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ ប៉ុន្តែ​ម្ចាស់​សិប្បកម្ម​នៅតែ​បន្ត​លួច​ផលិត​ទាំង​ខុសច្បាប់​។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បានឲ្យ​ដឹង​ដែរថា ការផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព ប្រជា​ពលរដ្ឋ​យ៉ាងខ្លាំង ព្រោះ​ការផលិត​គ្មាន​អនាម័យ គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ម្យ៉ាងទៀត​ពួកគាត់​មិន​បាន​យក​វត្ថុធាតុដើម​ទឹកត្នោត​យក​មក​ក​ផលិត​នោះទេ គឺ​គ្រាន់តែ​យក​ស្ករស ប្រេង​ឆា ទឹក​មិន​ស្អាត នឹង​មាន​ម៉ូទ័រ​សម្រាប់កូរ​ស្ករ​ទាំងនោះ កែច្នៃ​ចេញ​ជា​ស្ករត្នោត​។ ដូច្នោះ​ដើម្បី​លុបបំបាត់​កុំឲ្យ​កើតមាន​ឡើង ពិសេស​មិនឲ្យ​មាន​ការ​ធ្វើចរាចរណ៍​ដែល​នាំឲ្យ​ប៉ះពាល់​សុខភាព​នោះ អាជ្ញាធរ​មាន​តែ​ចុះ​បិទ​ទីតាំង និង​ធ្វើ​ការដកហូត​សម្ភារៈ​ទាំងនេះ​តែម្តង​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×