Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​រដ្ឋ​ចិន អាច​ចូលរួម​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​

spot_img

​ប្រភពពី Sputnik ឲ្យដឹងថា នៅ​ថ្ងៃ​ទី ១១ ខែ​ឧសភា ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន បាន​ដកស្រង់​បណ្តា​ប្រភពព័ត៌មាន​ពី​រដ្ឋាភិបាល​អាមេរិក ឲ្យដឹងថា ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន អាច​នឹង​ចូលរួម​ក្នុង​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក Donald Trump នឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។​

​ប្រធាន​រដ្ឋ​ចិន ស៊ី​ជិន​ពៀន​

​ឆ្លើយ​នឹង​កាសែត Mainichi Shimbun របស់​ជប៉ុន ប្រភព​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ឲ្យដឹងថា “​មានលទ្ធភាព​” ដែល​ប្រធាន​ស៊ី​ជិន​ពៀន នឹង​មាន​វត្តមាន​ក្នុង​ជំនួប​ខាងលើ ។​

​នៅ​ថ្ងៃ​ទី ១០ ខែ​ឧសភា ប្រធានាធិបតី Trump ប្រកាស​ពី​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ គីម ជុង​អ៊ុន នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ១២ ខែមិថុនា នា​ប្រទេស​សិង្ហ​បុរី​៕ សូ​យ​ន​

spot_img
×