Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឪពុក​ម្តាយ​បាត់​កូនស្រី ដោយសារ​ក្មួយ ល្បូង​យក​ទៅ​សេពសន្ថ​វៈជាង​១០​ថ្ងៃ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

បាត់ដំបង​៖ យុវជន​ម្នាក់​បាន​ល្បួង​ប្អូនស្រី​ជីដូន​មួយ​អាយុ​១២​ឆ្នាំ នាំ​ទៅ​សេពសន្ថវៈ​នៅ​ផ្ទះសំណាក់ ហើយ​ក៏​និយាយ​ត្រូវ​ថា​នឹង​រួមរស់​ជាមួយគ្នា ក៏​នាំគ្នា​រត់គេច​ចេញ​អស់​រយៈពេល​ជាង​១០​ថ្ងៃ ហើយ​ត្រូវ​អាណា​ព្យាបាល​ស៊ើប​ដឹង ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន កាលពី​រសៀល ថ្ងៃទី​១០ ខែ​ឧសភា នៅក្នុង​ផ្ទះរ​បស់​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​កែវ​មុនី ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី​។ ការឈាន​ទៅ​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​សាច់ញាតិ​របស់​ខ្លួន ល្បូង​កូនស្រី​យក​ទៅ​សេពសន្ថ​វៈ ជាង​១០​ថ្ងៃនេះ ដោយយោង​តាម​ពាក្យ​ប្តឹង​របស់​អាណាព្យាបាល​របស់​ក្មេងស្រី​រងគ្រោះ ហើយ​ក្មេង​ស្រី​រូប​ទៀត​សោត បាន​ចាកចេញ​ពី​ផ្ទះ​ដោយ​មិន​បាន​ប្រាប់​ឪពុក​ម្តាយ​ឲ្យបាន​ដឹង​នោះ​ឡើយ​។​

​អាណាព្យាបាល​របស់​ក្មេងស្រី​រងគ្រោះ បានឲ្យដឹងថា នៅ​ព្រឹក ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គាត់​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រុក​សង្កែ និង​សមត្ថកិច្ច​ស្រុក​រុក្ខ​គិរី ចុះ​ឃាត់ខ្លួន​ក្មួយប្រុស​កំហូច​រូបនោះ​តែម្ដង​។ យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ពេជ្រ រតនៈ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​វត្ត​តាមឹ​ម ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា កូនស្រី​របស់​គាត់ បាត់​ខ្លួន​តាំងពី​យប់ ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​គ្មាន​ទ​ទទួលបាន​ដំណឹង​អ្វី​បន្តិច​សោះ ហើយ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​របស់​នាង​ទើប​បាន​ប្តឹង​សមត្ថកិច្ច សុំឲ្យ​ជួយ​អន្តរាគមន៍ ព្រមទាំង​ស្វែងរក​កូនស្រី អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍ ទើប​មាន​តម្រុយ​ថា ក្មួយប្រុស​របស់​គាត់ បាន​នាំ​កូនស្រី​របស់​គាត់​ទៅ​លាក់ទុក ដើម្បី​ចាប់​រំលោភ​សេពសន្ថវៈ​។​

​មន្ត្រី​នគរបាល​ស្រុក​រុក្ខ​គិរី បានឲ្យដឹងថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ​អនីតិជន ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ឈ្មោះ ង៉ា​ម កុក​ងឺ ហៅ ពេជ្រ សោភា អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កែវ​មុនី ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី​។ រី​ឯ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ក ល អាយុ​១២​ឆ្នាំ ហើយ​ពួកគេ​ទាំង​២​នាក់ ត្រូវជា​បងប្អូន​ជីដូន​មួយ​។​

​មន្ត្រី​នគរបាល​ស្រុក​រុក្ខ​គិរី បានឲ្យដឹងថា បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​អាណាព្យាបាល​របស់​ជនរ​ង​គ្រោះ និង​មាន​ការ​ប្រាប់​តម្រុយ​ពី​ទីតាំង​លាក់​ខ្លួន​របស់​ជនសង្ស័យ​រួចមក សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​សាកសួរ​តាម​នីតិវិធី​។ នៅពេលនោះ ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​ពង្រត់​ប្អូនស្រី​ជីដូនមួយ នាំ​មក​លាក់ទុក នៅក្នុង​ផ្ទះ​ខ្លួន​មែន ហើយ​រូបគេ​បាន​រួមភេទ​ជាមួយ​នាង ជាច្រើន​លើក​ច្រើន​សា​ទៀត​ផង​។​

​យោងតាម​ចម្លើយសារភាព​របស់​ន​ជនសង្ស័យ​ផង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្តាទោស​តាមច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×