Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្សួល​ផ្សែង​ភ្នំភ្លើង មាន​កម្ពស់ ៥​គីឡូម៉ែត្រ ឥណ្ឌូណេស៊ី​ជម្លៀស​ពលរដ្ឋ បិទទ្វារ​អាកាសយានដ្ឋាន​ (មានវីដេអូ)

spot_img

​រដ្ឋការ​ឥណ្ឌូណេស៊ី បាន​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​ពលរដ្ឋ ក្រោយពេល​ភ្នំភ្លើង Merapi លើ​កោះ Java បាន​បញ្ចេញ​កម្សួល​ផ្សែង​ធូលី​ឡើងលើ​ដល់​ទៅ ៥.៥០០​ម៉ែត្រ ។​

Sutopo Purwo Nugroho អ្នកជំនាញ​នៃ​អាជ្ញាធរ​កាត់បន្ថយ​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី សំណូមពរ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​វិជ្ជមាត្រ 5km ពី​ភ្នំភ្លើង Merapi ត្រូវ​ចាកចេញ​ទៅ​កាន់​កន្លែង​សុវត្ថិភាព ក្រោយពេល​កំពូលភ្នំ​ភ្លើង​ចាប់ផ្តើម​បង្ហៀ​រ​កម្អែរ​នៅវេលា​ម៉ោង ៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី ១១ ខែ​ឧសភា (​ម៉ោង​តំបន់​) ។​

​មាន​ពលរដ្ឋ​ប្រមាណ ១២.០០០​នាក់ រស់នៅ​ជុំវិញ​ភ្នំភ្លើង​នេះ តែ​ពុំ​ទាន់​ដឹង​មាន​ប៉ុន្មាន​នាក់ ត្រូវ​ជម្លៀសចេញ​ទេ ។ តាម​អ្នកនាំពាក្យ​រូបនេះ មនុស្ស ១២០​នាក់ កំពុងស្ថិត​នៅ​លើ​ភ្នំ ខណៈពេល​ភ្នំភ្លើង​ផ្ទុះ ត្រូវបាន​សង្គ្រោះ​មាន​សុវត្ថិភាព​ហើយ ។​

​កម្សួល​ធូលី​ផ្សែង​នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែ​ឧសភា ។​

Merapi ជា​ភ្នំភ្លើង​មួយ​ក្នុងចំណោម​ភ្នំភ្លើង​មាន​សកម្មភាព​ជា​ញឹកញាប់​បំផុត​នៅ​ឥណ្ឌូណេស៊ី ។ ការផ្ទុះ​កាលពី​ឆ្នាំ ២០១០ គេ​បាន​ជម្លៀស​មនុស្ស ២៨០.០០០​នាក់ ហើយ​មាន​មនុស្ស​ស្លាប់ ៣៥០​នាក់ ។ វា​ក៏​ជា​ការផ្ទុះ​ខ្លាំង​បំផុត​គិត​ចាប់ពី​ឆ្នាំ ១៩៣០ មក ។​

​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រជុំ​កោះ​មួយ ដែល​មាន​កោះ​រហូតដល់​ទៅ​ជាង ១៧.០០០​កោះ ទាំង​តូច​ទាំង​ធំ ហើយ​ក៏​ស្ថិត​នៅលើ​ក្រវាត់​ភ្នំភ្លើង​ប៉ាស៊ីហ្វិក ។ បច្ចុប្បន្ន​ភ្នំភ្លើង​ជិត ១៣០ កំពុង​មាន​សកម្មភាព ៕​

spot_img
×