Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! មង្គលការ​មួយ​នៅ​ចិន​បង្ក​ភាព​តក់ស្លុត​យ៉ាងខ្លាំង ខណៈ​រៀបចំ​ពិធី​ប្រៀប​ដូច​សម​ភូមិ​សង្គ្រាម (​មាន​វីដេអូ​)

spot_img

​មង្គលការ​ជនជាតិ​ចិន​ទំនើបៗ ត្រូវបាន​គេ​ដឹងថា រៀបចំ​ធ្វើឡើង​យ៉ាង​ធំដុំ ដែល​តែងតែ​ពាក់ព័ន្ធ​នឹង​ប្រភេទ​ផ្ទាំងទស្សនីយភាព​ដ៏​អ​ធឹ​កអាធ​ម​ផ្សេងៗ​មួយចំនួន ។ ប៉ុន្តែ សម្រាប់​ពិធីមង្គលការ​ថ្មី​មួយ​នេះ​វិញ ពិតជា​ធ្វើ​ឲ្យ​អ្នកទស្សនា​ស្លុតរន្ធត់​ជំនួស​ជាខ្លាំង ជាមួយនឹង​ទិដ្ឋភាព​បំផ្ទុះ​ផាវ​ដ៏​ខ្លាំងក្លា​ប្រៀប​ដូច​ទីកន្លែង​កំពុង​រង​សង្គ្រាម​អីចឹង ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា គូស្នេហ៍​មួយ​នៅក្នុង​ប្រទេស​ចិន បានសម្រេច​ចិត្ត​ឲ្យ​មានការ​បំផ្ទុះ​ឡើង នៅក្នុង​ថ្ងៃ​ដ៏​ពិសេស​របស់​ពួកគេ ដោយ​ប្រើប្រាស់​ផាវ​ផ្សេង ក្នុងអំឡុង​ធ្វើ​ពិធី​នៃ​មង្គលការ​របស់​ពួកគេ ។​

​នៅក្នុង​ខ្សែ​វីដេអូ​ខ្លី ដែល​ត្រូវបាន​បង្ហោះ​ឡើង​ដំបូង​នៅលើ LiveLeak បានបង្ហាញ​ឲ្យ​ឃើញ​ទីកន្លែង​អាពាហ៍ពិពាហ៍​មួយ ហាក់ដូច​បញ្ចប់​ត្រឹម​ពាក់កណ្តាល​ទី នៅក្នុង​សមរភូមិ​សង្គ្រាម​ដ៏​សាហាវ​មួយ ដែល​ពោរពេញ​ដោយ​ផ្សែង​ផុសផុល​ឡើង​ងងឹត​ឈ្លប់ និង​ភាពចលាចល​តែម្តង ។​

​ភ្ញៀវ​ចូលរួម​អាច​ត្រូវ​បានឃើញ​នាំគ្នា​គុប​ប្រភេទ​ផាវ​ផ្សេងៗ ខណៈ​គូ​ស្វាមីភរិយា និង​ហែហម​របស់​ពួក បាន​ឆ្លងកាត់​នៅក្នុង​ក្បួន​ដង្ហែរ​មួយ ។ ទោះយ៉ាងណា ពុំមាន​សេចក្តីរាយការណ៍​ថា មាន​នរណាម្នាក់​ទទួល​រងរបួស​ពី​ការ​បំផ្ទុះ​ដ៏​ធំ​នេះ​ទេ ៕ ចន្ទី​

spot_img
×