Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង​

spot_img

​ភ្នំពេញ ​៖ មាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សមាគម​អន្តរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសារ​បារាំង​(AIMF) ត្រូវបាន​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​១១​ឧសភា​ដែល​ចុះហត្ថលេខា​ដោយ​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ព្យ៊ែ បៃ​យ៉េ លេខា​អចិន្ត្រៃយ៍​របស់​(AIMF)​។

​ក្នុងឱកាស​នោះ​លោក​ឃួង ស្រេង​បាន​ថ្លែងថា​៖​អនុស្សរណៈ​នេះ​ផ្តោត​សំខាន់​ទៅលើ​គំនិត​ផ្តួចផ្តើម​ចំនួន​២​គឺ​ទី​១៖​គំនិត​ផ្តួចផ្តើម​បេតិកភណ្ឌ​ទីក្រុង និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចេរភាព​សម្រាប់​ទីក្រុង​អាស៊ី​អាគ្នេយ៍​។​ទី​២៖​គំនិត​ផ្តួចផ្តើម​ដើម្បី​សុខភាព និង​អនាម័យ​ល្អ​ក្នុង​ទីក្រុង​ដោយ​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​សម្រាប់​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ទាំង​២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន​១៤៣.៥០០​អ៊ឺរ៉ូ​ពីភាគី​សមាគម​(AIMF)​។​

លោក​អភិបាល​បន្តថា​ ៖​ បច្ចុប្បន្ន​ទោះបី​រាជធានី​ភ្នំពេញ​កំពុងតែ​រីករាយ​ទទួល​នូវ​សមិទ្ធផល និង​ផ្លែផ្កា​លើ​គ្រប់​វិស័យ​ក្រោម​ឆត្រ​សន្តិភាព ដែល​ជា​គុណបំណាច់​ដ៏​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​កើតចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​សែន​លំបាក​របស់​រាជរដ្ឋាភិបាល​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​បំពេញ​បេសកកម្ម​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច ពោល​គឺ​ប្រែក្លាយ​ទីក្រុង​ដែល​ធ្លាប់តែ​កម្សត់​នេះ ឲ្យទៅ​ជា​រាជធានីរ​មនា​សម្រាប់​ប្រជាជន​គ្រប់​លំដាប់ថ្នាក់​ស្នាក់អាស្រ័យ ជា​ទីក្រុង​ទំនើប​១​ប្រកប​ដោយ​ផាសុខភាព និង​សុវត្ថិភាព អំណោយផល​សម្រាប់​ការ​រស់នៅ​ប្រកប​អាជីវកម្ម វិនិយោគ​ដោយ​ការជឿជាក់​។​

​ជាមួយគ្នា​នោះ​ដែរ​លោក​អភិបាល​ក៏បាន​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​AIMF ដែល​បាន​ជ្រើសរើស​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ាន​នៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការទំនាក់ទំនង​ផ្ទាល់ រវាង​ការិយាល័យ​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ការិយាល័យ​កណ្តាល​នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង សម្រាប់​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង​។​
​ដែល​សន្និបាទ​AIMF នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ទីក្រុង​នី​ល ប្រទេស​បារាំង នា​ថ្ងៃ​ទី​៥-៦​ខែវិច្ឆិកា​២០១៨​ខាងមុខ​​នេះ​ដោយ​​ផ្តោត​សំខាន់​ពាក់ព័ន្ធ​និង​លើ​វិស័យ​កីឡា ខណៈ​ដែល​ទីក្រុង​ភ្នំពេញ ជា​សមាជិក​AIMF​នេះ​ផង ហើយ​អភិបាល​រាជធានី​ភ្នំពេញ ក៏​ជា​សមាជិក​អចិន្ត្រៃយ៍ AIMF ដែល​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​ផង​ដែរ​នោះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×